រុស្ស៊ីចោទអ៊ុយក្រែនថា វាយ ប្រហារ ឆ្លង ដែន ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេចចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅលើជនស៊ីវិលរុស្ស៊ី។
រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី ហើយបានបើកបាញ់ប្រហារទៅលើរថយន្ត ដោយសម្លាប់មនុស្សម្នាក់ និងរបួសកុមារម្នាក់ ព្រមចាប់មនុស្សនៅក្នុងហាងមួយធ្វើជាចំណាប់ខ្មាំង។
ចំណែកភ្នាក់ងារសម្ងាត់របស់រុស្ស៊ី បាននិយាយថា ក្រុមទាហានជាតិនិយមជ្រុលអ៊ុយក្រែន ត្រូវទាហានរុស្ស៊ី ដេញបាញ់ឲ្យត្រឡប់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញអស់ហើយ។
ភ្នាក់ងារសម្ងាត់ដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើឡើងថា ដើម្បីចៀសសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្និងម...








