ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឯកឧត្តម ហេង សួរ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

ឯកឧត្តម ហេង សួរ ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ឈានចូល៤៩ឆ្នាំ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ឈានចូល៤៩ឆ្នាំ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។ នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុ...
លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ

លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោ ផ្នែកបន្លែ និងផ្លែឈើ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យបន្លែ និងផ្លែឈើ ក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាមូលដ្ឋានសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលមិនត្រឹមតែបង្កើតចំណូលសម្រាប់ប្រទេសប៉ុណ្ណោះទេ តែបានផ្តល់នូវកិត្តិយស និងឥស្សរភាពដល់អ្នកប្រកបរបរក្នុងវិស័យនេះផងដែរ។ ដោយហេតុថា របរកសិកម្ម ទាមទារកម្លាំងកាយចិត្ត ការខិតខំប្រឹងប្រែង និងស្រលាញ់ពេញចិត្តខ្ពស់ ហើយអ្នកប្រកបរបរនេះតែងតែទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋទូទៅ មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសដទៃ។ លោកបណ្ឌិតប្រធានសមាគម បានគូសបញ្ជាក់ថា កសិកម្ម គឺជាឆ្នាំងបាយរបស់ប្រទេស និងជាឆ្នាំងបាយរបស់ពិភពលោក បើគ្មានកសិ...
ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរជាមួយ ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរជាមួយ ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី

សង្គម និងកម្សាន្ត
បរទេស: ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរជាមួយ ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានីសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ «ខ្ញុំសូមជូនពរឲ្យឯកឧត្តមប្រកបដោយជោគជ័យក្នុងភារកិច្ចដ៏សំខាន់នេះ ហើយខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តម ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីររបស់យើង នឹងបន្តរីកចម្រើន និងរឹងមាំឡើងទៅទៀត»។ រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសយើងទាំងពីរបានចែករំលែកនូវបទពិសោធន៍ ការរឹតចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការសហការដ៏ជិតស្និទ្ធទាំងផ្នែកទ្វេភាគី និងក្នុងសមាគមអាស៊ាន។ កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវកា...
គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧

គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧

សង្គម និងកម្សាន្ត
ភ្នំពេញ:សេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្តល់ជូនក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ពន្លឺព្រះអាទិត្យ (PUNLEU PREASHATITH CASINO) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០២៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែតុលា គ.ស.២០២៥។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹង:...
ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង

ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង

សង្គម និងកម្សាន្ត
ព្រៃវែង ៖ នៅថ្ងៃសុក្រ ១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ រយៈពេល ៩ខែ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលប្រារព្ធនៅសាលាស្រុកពោធិ៍រៀង។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្ដម-លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំ, ប្រធាននិងសមាជិកក្រុមប្រឹក្សារស្រុក, គណៈអភិបាលស្រុកនិងនាយករដ្ឋបាល, ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ, ប្រធាននារីឃុំ, នាយប៉ុស្តិ៍រដ្ឋបាល និងមណ្ឌលសុខភាព,ស្មៀនឃុំ និងជំនួយការដ្ឋបាល,មន្រ្តីរដ្ឋបាលស្រុក ប្រធានភូមិ និងប្រជាពលរដ្ឋជាច្រើនរូបផងដែល។ ជាកិច្ចចាប់ផ្ដើម លោក យស ស៊ីណាត អភិបាលស្រុក ឡើងអានរបាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររយៈពេល៩ខែ ...
ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ច ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងគោលបំណងស្វែងយល់ពី លំហូរប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត TANAKA Akihiko បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ដែល កសស បានសម្រេចបាន ជាពិសេស ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការរបស់ កសស ជាមួយនឹង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ...
ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំបានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំបានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ថ្នាក់ដឹកនាំ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងអំណរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២៥/១៣៣២...
លោក  នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា បានបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា បានបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)

សង្គម និងកម្សាន្ត
ភ្នំពេញះ លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានការអនុញ្ញាតពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានការសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ដោយមានការចូលរួមពីលោក លោកស្រីតំណាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ជាគ្រូបង្គោល លោកប្រធាន-អនុប្រធាន និងមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញផលិតកម្ម ន...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំនានានៅកម្ពុជាផងដែរ។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម និងសហការីនាពេលនេះ ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត...