ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ និងដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល។
ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដ...








