ទាហានរថក្រោះអ៊ុយក្រែននិយាយថា សមរភូមិទីក្រុង បាក់មុត នឹងដួលរលំ
ទីក្រុងគៀវ៖ ទោះបីជាមានការទទូចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងបន្តការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូនបាស់ (Donbass) ក៏ដោយ ទ័ពអ៊ុយក្រែនកំព់ងបាក់ទ័ពកាន់តែខ្លាំង។
កងទ័ពរថក្រោះអ៊ុយក្រែនម្នាក់ បាននិយាយថា ទីក្រុង បាក់មុត នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី។ គេឡោមព័ទ្ធយើងស្ទើរជិតអស់ហើយ។ អង្គភាពនីមូយៗ កំពុងដកទ័ពជាបណ្តើរៗ និងជាក្រុមតូចៗ។
បុរសរូបនេះ បានព្រមានថា ប្រសិនបើរថពាសដែកអ៊ុយក្រែនជាប់ភុងទៅក្នុងដីទន់ៗ នោះនឹងអាចក្លាយជាគោលដៅងាយស្រួលសម្រាប់កាំភ្លើងធំរុស្ស៊ី បាញ់កម្ទេចចោល។
ចំណែកទីភ្នាក់ងារព័ត៌មានអង់គ្លេសវិញ បានដកស្រង់របាយការណ៍ពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកាលពីពេលថ្មីៗនេះ បានវាយតម្លៃថា រដ្ឋាភិបាលអ៊ុយក្រែន កំពុងដកទ័ពចេញពីទីក្រុង បាក់មុត។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងទីតាំងឈរជើង...








