ឈ្មួញជើងខ្លាំងមិនគោរព និងមិនខ្វល់ ចំពោះការបង្គាប់របស់អភិបាលខេត្តព្រះសីហនុ
ព្រះសីហនុ៖ ឃ្លាំងមួយកន្លែងស្ថិតនៅលើដីបម្រុងរបស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលត្រូវបានអភិបាលខេត្តបង្គាប់ឲ្យរុះរើចេញ តាំងពីដើមឆ្នាំ២០២០ នៅពេលនេះត្រូវបានគេរាយការណ៍មកថា ថៅកែពីរនាក់ប្តីប្រពន្ធបានសាងសង់បន្ថែម ខណៈលិខិតជូនដំណឹងនៅបិទជាប់របងនៅឡើយ។
យោងតាមសេចក្តីជូនដំណឹង ឬអ្នកស្រុកល្បីហៅថា ស.ជ.ណ ដែលមានហត្ថលេខារបស់លោក គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លេខ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សំណង់នេះ គឺជារបស់បុរសឈ្មោះ គិត ប៊ុន និងភរិយាឈ្មោះ ឡឹក លក្ខិណា ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺប្រាប់ឲ្យផ្អាកការសាងសង់ និងបង្គាប់ឲ្យរុះរើសំណង់នេះចេញពីទីតាំងដី ដោយលោកអភិបាលខេត្តប្រាប់ថា «ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំឲ្យលោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំ...








