ពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពតសុំតុលាការបន្តដាក់គុកឧកញ៉ាអតីតខ្មែរក្រហម ប៉ែន នួន និងតាមរកជនសំគំនិត
កំពត៖ តំណាងប្រជាពលរដ្ឋ២២៦គ្រួសារ ក្នុងខេត្តកំពត ដែលចាញ់បោកឧកញ៉ាអតីតទាហានខ្មែរក្រហមកំពុងជាប់គុក នាថ្ងៃនេះ បានដាក់ពាក្យបណ្តឹងទាមទារឲ្យតុលាការខេត្តបន្តដាក់គុកជនឆបោកបន្តទៀត ដើម្បីធានាដល់ដំណើរការស្វែងរកយុត្តិធម៌។
ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដែលមានស្នាមមេដៃតំណាងបីនាក់នៃជនរងគ្រោះ២២៦គ្រួសារ បានសំណូមពរដល់លោក លាង សំណាត់ ប្រធានតុលាការខេត្តកំពត បន្តឃុំខ្លួនឧកញ៉ាត្បាញអាយឈ្មោះ ប៉ែន នួន អាយុ៤៦ឆ្នាំ នៅក្នុងពន្ធនាគារខេត្ត និងបន្តស៊ើបអង្កេតរកជនពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីនាំខ្លួនមកដាក់គុកដែរ ពីបទសំគំនិតក្នុងអំពើឆបោក និងរំលោកទំនុកចិត្ត។
នៅក្នុងពាក្យបណ្ដឹង ដែលដេលីខ្មែរទើបទទួលបាន បានសរសេរថា «ស្នើសុំរក្សាជនជាប់ចោទ លោកឧកញ៉ា ប៉ែន នួន ឲ្យនៅក្នុងពន្ធនាគារដដែល។ សុំចាត់វិធានការលើជនពាក់ព័ន្ធជាច្រើនរូបទៀត»។
តំណាងជនរងគ្រោះក្នុងអំពើឆបោកនេះ បានលើកពីមូលហេតុថា «ប្រជាពលរដ្ឋ២២៦គ្រួសារទាមទារឲ្យឧក...








