ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

មនុស្ស១៣២នាក់ នៅលើយន្តហោះរបស់អាកាសចរណ៍ចិន គឺស្លាប់ទាំងអស់

នយោបាយ, ព័ត៌មានអន្តរជាតិ
គុនមីង៖ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការរបស់ចិន បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើលើយន្តហោះ១៣២នាក់ គ្មាននរណាម្នាក់រស់រានមានជីវិតទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅក្នុងក្រុងគុនមីង ខេត្តយូណា របស់ចិន។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា ពួកគេរកមិនឃើញអ្នកនៅរស់ទេ គឺស្លាប់ទាំងអស់តែម្តង ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Being 737-800 កាលពីថ្ងៃចន្ទ នៅតំបន់ភ្នំព្រៃមួយ ដែលគ្រោះមហន្តរាយអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទូរទស្សន៍រដ្ឋចិនបានផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា «បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូន្តែគ្មានអ្នកជិះលើយន្តហោះណាម្នាក់ នៅរស់ទេ»។ យន្តហោះ ប្រភេទ Boeing 737-800 ផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់នៅជិតទីក្រុង អ៊ូជូ ក្នុងតំបន់ ក្វាងស៊ី ខណៈកំពុងហោះហើរពីទីក្រុង គុនមីង ក្នុងខេត្ត យូណាន ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្ម ...
សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧ 

សរុបព្រឹត្តិការណ៍សំខាន់ៗ នែសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី២៧ 

នយោបាយ, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ ព្រឹត្តិការណ៍សំខាន់ៗរហូតមកដល់ពេលនេះ គឺថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលជាព័ត៌មានថ្មីៗ ចុងក្រោយ គឺកំពង់ផែយុទ្ធសាស្ត្រភាគដ៏សំខាន់ ស្ថិតភាគខាងត្បូងអ៊ុយក្រែន បន្តរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីកងទ័ពរុស្ស៊ីចូលឈ្លានពាន។ ប្រជាជនប្រមាណបួនសែននាក់នៅតែជាប់គាំង ក្នុងទីក្រុងនេះ ខណៈការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហូតឈាម កំពុងតែកក្រើកលំនៅដ្ឋានរបស់ពួកគាត់។ កាំភ្លើងធំរបស់រុស្ស៊ី បន្តវាយលុកឥតឈប់ឈរ។ សារព័ត៌មានអ៊ុយក្រែនមួយ កំពុងរាយការណ៍ពីស៊ីរ៉ែនវាយប្រហារតាមអាកាស នៅស្ទើរតែគ្រប់តំបន់ ទូទាំងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា កងទ័ពរុស្ស៊ីកំពុងសម្រុកធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងតាមសមុទ្រ ក្នុងប្រទេសអ៊ុយក្រែន ដោយបានហោះហើរច្រើនជាង៣០០ដង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ចំណែកជនភៀសខ្លួនវិញ កើនឡើងជិត៣.៥លាននាក់ បានសម្រុករត់គេចចេញពីទឹកដីអ៊ុយក្រែន ខណៈមនុស្ស ៦.៥ លាននាក់...
យោធា​អ៊ុយក្រែន​ប្រាប់​ប្រជាជន​ ឲ្យ​ត្រៀម​ខ្លួន​ទប់ទល់នឹងការ​បាញ់​ផ្លោងពីកងទ័ព​រុស្ស៊ី​

យោធា​អ៊ុយក្រែន​ប្រាប់​ប្រជាជន​ ឲ្យ​ត្រៀម​ខ្លួន​ទប់ទល់នឹងការ​បាញ់​ផ្លោងពីកងទ័ព​រុស្ស៊ី​

នយោបាយ, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនគួរតែត្រៀមខ្លួនទប់ទល់នឹងការបាញ់ផ្លោងរបស់រុស្ស៊ីមកលើទីតាំងសំខាន់ៗ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានចេញការព្រមានដ៏ខ្លាំងមួយ ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងពិចារណាការប្រើប្រាស់អាវុធគីមី មកលើទឹកដីអ៊ុយក្រែន។  យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការចាប់យកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានអស់រយៈពេលជាងបួនសប្តាហ៍កន្លងមក ហើយកំពុងតែត្រៀមបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំដល់តំបន់លំនៅឋាន ដោយប្រើការវាយប្រហារតាមផ្លូវអាកាស ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។ កំពង់ផែសមុទ្រ ម៉រីយូប៉ូល ស្ថិនៅភាគខាងត្បូងអ៊ុយក្រែន បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើន គឺដើម្បីបំផ្លិចបំផ្លាញតែម្តង ដោយមានសាកសពដេករណូលរណែលនៅតាមដងផ្លូវ រីឯការវាយប្រហារកាន់តែខ្លាំងមួយទៀត គឺនៅទីក្រ...
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ត្បូងឃ្មុំ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេងមួយចំនួន រួមមាន ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ លោកបានជម្រាបជូនសមាជិកបក្សទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការដឹកនាំសព្វថ្ងៃនេះ គឺមានយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ, និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។ ក្នុងឱកាសនេះដែរ លោកបានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំព្រះធាតុ សូមបន្តខិតខំអនុវត្តតាមគោលនយោបាយ ...
កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

កោះតៃវ៉ាន់ធ្វើសមយុទ្ធជិតចិនដីគោក និងដាក់ពង្រាយមីស៊ីលប្រឆាំងនាវា និងកាំជ្រួចបាញ់យន្តហោះ

នយោបាយ, ព័ត៌មានអន្តរជាតិ
តែវ៉ាន់៖ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះមួយ ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីប្រទេសចិនដីគោក ដោយបានបាញ់ផ្លោងទៅកាន់គោលដៅនៅឈូងសមុទ្រ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងតៃប៉ិ ព្រោះព្រួយបារម្ភពីឥទ្ធិពលនៃការវាយលុកចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើកការវាយប្រហារស្រដៀងគ្នានេះដែរ។ សមយុទ្ធនេះត្រូវបានធ្វើឡើង កាលពីម្សិលមិញ នៅលើកោះមួយ ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើងយន្ត​សំដៅលើ​គោលដៅ​អណ្តែត​ទឹក។ ក្រសួងការពារជាតិតៃវ៉ាន់ បានចាតិទុកការធ្វើសមយុទ្ធនេះ​ គឺ​ជា​ទម្លាប់របស់ខ្លួន ប៉ុន្តែ​វា​កើតឡើង​ចំពេល​មាន​ភាព​តានតឹងកាន់តែ​ខ្លាំង​ឡើង​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​កោះតៃវ៉ាន់ ​ជា​ផ្នែកមួយ​នៃ​ដែនដី​អធិបតេយ្យភាព​របស់​ខ្លួន។ មានសេចក្តីរាយការណ៍មកថា តៃវ៉ាន់បាននឹងកំពុងរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីសាកល្បងប្រព័ន្ធកា...
ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

ឥណ្ឌា​សម្លឹង​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយរស្ស៊ី ដោយមិនប្រើលុយ​ដុល្លារ​អាមេរិក 

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ​ខណៈ​ ​អាមេរិក​កំពុង​ប្រកូកឲ្យ​ប្រទេស​នានានៅលើពិភពលោក ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី ដោយជម្លោះ​នៅ​អ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ី​កំពុង​ចង់លក់​ប្រេង និង​ទំនិញ​ផ្សេងៗជាច្រើន​ទៀត ​ក្នុង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង និងបច្ចេកទេសលាយប្រេង ដែលត្រូវដោះស្រាយ។ នៅពេលយើងមានដំណោះស្រាយ យើងនឹងទិញយកការលក់ឲ្យដោយបញ្ចុះតម្លៃនេះ»។ លោកបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ប្រាក់នឹងប្រើជារូបិយប័ណ្ណជាតិ គឺរូពីរបស់ប្រទេសឥណ្ឌា និងរូបលរបស់រុស្ស៊ី ដើម្បីគេចពីប្រើប្រាក់ដុល្លារអាមេរិក ...
រថយន្តដឹកទំនិញថៃចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ប្រមាណ២០០គ្រឿងក្នុងមួយថ្ងៃ

រថយន្តដឹកទំនិញថៃចូលកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ប្រមាណ២០០គ្រឿងក្នុងមួយថ្ងៃ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ មន្ត្រីប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យ៉ាងហោចណាស់ក្នុងមួយថ្ងៃមានរថយន្តដឹកទំនិញពីដឹកដីថៃ ចូលមកកម្ពុជាប្រមាណ ២០០គ្រឿង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា រថយន្តដឹកទំនិញថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិនេះ ជាប្រភេទម្ហូបអាហារ គ្រឿងសំណង់ និងរថយន្តថ្មីៗ របស់ក្រុមហ៊ុននាំចូល។ លោកបានបញ្ជាក់ថា អ្នកបើកបរទាំងអស់ ត្រូវបានធ្វើតេស្តរកកូវីដ-១៩ ជាមុនសិន ទើបអនុញ្ញាតឲ្យចូលមកក្នុងទឹកដីកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថាច្រកអន្តរជាតិប៉ោយប៉ែត មានទំនិញថៃនាំចូលច្រើនច្រើនជាងទំនិញនាំចេញពីកម្ពុជា ហើយនៅពេលរថយន្តដឹកទំនិញថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តរប...
កម្ពុជានឹងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង

កម្ពុជានឹងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង

នយោបាយ, ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជានឹងសាងសសង់​ស្ដូបអនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ នៅអតីតតំបន់ខ្មែរក្រហមក្បាលរឹង អន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បី​បង្ហាញ​ពីការ​ដឹង​គុណ​ និង​ការ​ច​ងចាំ​រំឭក​ដល់​វីរភាព​ ស្នា​ដៃ​ និង​ភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការស្វែងរកសន្តិភាពពិតប្រាកដ។ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២២២នេះ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត ត្រួតពិនិត្យកន្លែងគ្រោងសាងសង់វិមានឈ្នះ ឈ្នះ ដែលមានទីតាំង ចំណុចភ្នំ២០០ ស្ថិតភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យបានជួបប្រទះ និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ដែលបង្កការឈឺចាប់ខ្លោចផ្សាចំពោះប្រជាជនកម្ពុជាទាំងមូល ក្នុងនោះខេត្តឧត្តរមានជ័យ បានបន្សល់ស្លាកស្នាមមិនទាន់រលុបអស់នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ។ លោកបានបន្តទៀតថា ការបញ្ចប់ដោយជោគជ័យ...
សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត លើផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ

សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត លើផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយកន្លែង ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចំណុចអតីតឃ្លាំងសាំងសូគីម៉ិច ក្នុងសង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។ គម្រោងសាងសង់ស្ពានអាកាស លើផ្លូវជាតិលេខ៥នេះ គឺនៅត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានរង្វង់មូលនាងមច្ចា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលសព្វថ្ងៃ ចរាចរណ៍មមាញឹក ហើយកកស្ទះជាខ្លាំង នៅចំណុចផ្លូវបំបែកឃ្លាំងសាំង។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ ដែលបណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង៣៣៨ម៉ែត្រ, មានទទឹង១៥.៨ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) និងប្រើរយៈពេលប្រមាណ១៥ខែ។ រដ្ឋបាលរាជធានីភ្នំពេញ ...
រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

រទេះភ្លើងពីរខ្សែរបស់ឧកញ៉ា គិត ម៉េង បុកគ្នាឯងក្រឡាប់ធ្លាក់រប៉ាត់រប៉ាយ នៅក្រុងព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ព្រះសីហនុ៖ រថភ្លើងពីរខ្សែរនៃក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) របស់ឧកញ៉ា គិត ម៉េង បានបុកគ្នាឯងពេញទំហឹង កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យទូរថភ្លើងមួយចំនួនបានក្រឡាប់ធ្លាក់ពីផ្លូវដែក និងអ្នកបើកបររថភ្លើងម្នាក់រងរបួសបែកក្បាល។ រថភ្លើងពីរខ្សែនេះ គឺជាប្រភេទដឹកទំនិញនាំចេញ-នាំចូល ទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយបុកគ្នានៅក្បែរកំពង់ផែតែម្តង ជាទីដែលមានសំណង់មិនរៀបរយនៅសងខាងផ្លូវដែក។ ប៉ុន្តែមិនបណ្តាលគ្រោះថ្នាក់ដល់អ្នករស់នៅឡើយ គ្រាន់ប៉ះផ្ទះសម្បែងបន្តិចបន្តួច។ អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា រថភ្លើងពីរខ្សែនេះបើកបរទិសដៅបញ្ច្រាសគ្នា ក្នុងនោះម្ខាងមកពីភ្នំពេញ ឯម្ខាងទៀតចេញពីស្ថានីយក្រុងព្រះសីហនុ បានបុកគ្នាពេលកំពុងបើកបរលើផ្លូវដែកតែមួយ។ ស្ត្រីម្នាក់រស់នៅក្បែរផ្លូវរថភ្លើង និងកំពុងតែថតផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បាន...