សហគមន៍កសិកម្មលើកកម្ពស់កសិករ នៅខេត្តព្រះវិហារ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)
ភ្នំពេញ: សហគមន៍កសិកម្មលើកកម្ពស់កសិករ មកពីស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្ បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នូវហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង៣៧ ៤៦០ ដុល្លារអាមេរិក) ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាផលិតករ។
លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ដៀប ចោម ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មលើកកម្ពស់កសិករ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។
ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅ ស ហគមន៍កសិកម្មលើកកម្ពស់កសិករខេត្តព្រះវិហារ។
លោ...








