លោកស្រីមេធាវី ហ៊ន ណារី ឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារចុះជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ក្នុងឱកាសឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២
ភ្នំពេញ៖ លោកស្រីមេធាវី ហ៊ន ណារី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភអាវ និងមួក គណបក្សប្រជាជនកម្ពុជា ចំនួន៥០ ដល់ក្រុមការងារចុះជួយភូមិមួយ នៃខេត្តកំពង់ចាម ដែលសមាជិកស្ទើរតែទាំងអស់ គឺជាអ្នកសារព័ត៌មាន និងស្រលាញ់ប្រទេសជាតិ។
បន្ទាប់ពីបានជួយដល់ក្រុមការងារនេះហើយ លោកស្រីមេធាវីក៏បានជូបពរឲ្យសកម្មភាពការងារទទួលបានការគាំទ្រំ និងស្រលាញ់ពេញចិត្តក្នុងចំណោមអ្នកភូមិអង្គរជ័យលើ ក៏ដូចប្រជាពលរដ្ឋទូទៅផងដែរ ព្រោះវាការងារបម្រើជាតិ មាតុភូមិ។ លោកស្រី បានមានប្រសាន៍ដូច្នេះថា «[ខ្ញុំជួយឧបត្ថម្ភជាអាវ និងមួកបក្សនេះ) គឺដើម្បជួយទ្រទ្រង់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាប្រទេសនីតិរដ្ឋ ប្រកបដោយវិបុលភាព និងសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិ»។
ក្រុមការងារនេះស្ថិតនៅក្រោមក្រសួងព័ត៌មាន គឺសុទ្ធសឹងតែជាអ្នកសារព័ត...








