ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជន ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋភៀសសឹក ៣,០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ
(ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។
ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ជូនដល់...








