កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ
(ភ្នំពេញ)៖ អញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំកំពូលវិស័យវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅ សណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជាដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតជាង ១,២លាននាក់ ទោះក្នុងវិបត្តិសាកល។
នៅចំពោះមុខអ្នកចូលរួមជាង ២០០នាក់ជាតំណាងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក ម៉ាកលំដាប់ពិភពលោក ដៃគូអភិវឌ្ឍន៍ និងសហជីព ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការជួបជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការជំរុញនិរន្តរភាព នវានុវត្តន៍ និងភាពធន់រឹងមាំនៃវិស័យសេដ្ឋកិច្ចដ៏សំខាន់បំផុតនៃវិស័យនេះ ខណៈដែលឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GFT)កំពុងប្រឈមវិបត្តិសាកលដែលប៉ះពាល់ដល់ប្រាក់ចំណេញពីការនា...








