ក្រសួងទេសចរណ៍កម្ពុជាស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន
ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិន និងអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន។ គំនិតនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលជាក្រុមហ៊ុនមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះគំនិតដ៏មានសារៈសំខាន់នេះ ដែលនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញការអភិវឌ្ឍន៍លើវិស័យស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែម និងប្រណិតភាពផងដែរ។
ក្នុងឱកាស...








