ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ ខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ខេត្តកណ្តាល។
ពិធីនេះ មានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោត សរុប ជិត ៣០០នាក់។
នៅក្នុងឱកាសដ៏ថ្លៃនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវការរីករាយដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនោះ ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំ...








