លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»
(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ...








