ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលមានវត្តមានអញ្ជើញចូលរួមដោយលោករដ្ឋលេខាធិការទទួលបន្ទុក លោកអគ្គនាយក និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។...
រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១

រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋបាលឃុំឆ្នាល់មាន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពរបស់ លោក លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរដ្ឋបាលសាលាស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់ ។  លោក លឹម រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនដល់គណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភ...
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្ដាល ៖ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីចុះហត្ថលេខានេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូនសាធារណជន​ជ្រាបថា​ ក្រសួងបានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ ក្រសួង ដ.ន.ស.​ សូមថ្លែងអំណរគុណ​ និងសូមស្នេីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ចូលរួមសហការសម្របសម្រួល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារសាងសង់បញ្ចប់គម្រោង ផ្សារ TCC ឱ្យបានរលូនទៅតាមផែនការដែលបានកំណត់។ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤...
អាជ្ញាធរខេត្តតាកែវ ប្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាឱ្យបានច្បាស់មុននឹងសម្រេចផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ជៀសវាងមានការប្ដឹងផ្ដល់រឹបអូសផ្ទះ

អាជ្ញាធរខេត្តតាកែវ ប្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សិក្សាឱ្យបានច្បាស់មុននឹងសម្រេចផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋ ជៀសវាងមានការប្ដឹងផ្ដល់រឹបអូសផ្ទះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងឱកាសចុះចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរនោះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បុគ្គលិកធនាគារ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ត្រូវចុះមកសិក្សា និងស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាសកើតមានបញ្ហាពេលសងត្រឡប់មកវិញ។ លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តថា បន្ទាប់ពីអាជ្ញាធរចែកប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ពិតជាមានប្រជាពលរដ្ឋមួយចំនួន យកប្លង់កម្មសិទ្ធដីធ្លីនេះ ទៅដាក់បញ្ចាំនៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ យកទៅទិញជី របស់របរប្រើប្រាស់ ឬប្រកបអាជីវកម្មផ្សេងៗទៀត។ ដូច្នោះមុននឹងសម្រេចផ្តល់ប្រាក់កម្ចី ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញវត្ថុ ត្រូវសិក្សាឱ្យបានច្បាស់លាស់ ជៀសវាមានបញ្ហាសងប្រាក់ត្រលប់មកវិញមាន...
នៅរសៀលថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញ​មកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

នៅរសៀលថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញ​មកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជិន ថាញ់មិន( Tran Thanh Man )ប្រធាន​រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញ​ទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​នៃកម្ពុជា។គណៈប្រតិភូនឹងអញ្ជើញមកដល់កម្ពុជានៅម៉ោង​២និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីក​កិច្ច​​សហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែមាន​ភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។ ក្នុងអំឡុងពេលទស្...
លោក ជា សុមេធី ផ្តល់ការណែនាំចំពោះសមាសភាពថ្មីសាខាមូលនិធិជាតិជំនួយសង្គម ខេត្តសៀមរាប ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត

លោក ជា សុមេធី ផ្តល់ការណែនាំចំពោះសមាសភាពថ្មីសាខាមូលនិធិជាតិជំនួយសង្គម ខេត្តសៀមរាប ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ការណែនាំកិច្ចការមួយចំនួន ទៅដល់សមាសភាពថ្មីដែលទើបត្រូវបានប្រកាសនាពេលនេះ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ដែលរួមមាន៖ (១) ចំពោះប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។ (២) ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជន...
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ។ ត្រង់ន័យនេះ ត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។ ការគូសបញ្ជាក់របស់សម្តេច ប្រធានព្រឹទ្ធសភា បានធ្វើឡើងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងបញ្ហា កោះគុត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត...
ឯកឧត្តម លូ គឹមឈន់  និងលោកជំទាវសូមចូលរួមអបអរសាទរជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវសូមចូលរួមអបអរសាទរជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងជូន ឯកឧត្តម ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះ អស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំង បានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាកន្លងមក។ ការទទួលមុខតំណែង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើងវិញនេះ ពិតជាស័ក្តិសម ចំពោះគុណវុឌ្ឍរបស់ ឯកឧត្តម ដែលជាជើងឯកខាងការទូត ដោយបានដឹកនាំគោលន...
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, អគ្គស្នងការរងនគរបាលជាតិ, អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួនទៀត៕ដោយ៖ កន ចំណាន...