ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបើកវគ្គ សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល”

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបើកវគ្គ សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សរ មុន្នី កាល ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានអញ្ជើញបើកវគ្គ សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រី្តក្នុងវិស័យ អាកាសចរណ៍ស៊ីវិល” ក្រោមអធិបតីភាព ឯកឧត្តម សរ មុន្នី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ សិក្ខាសាលាស្តីពី “ការលើកកម្ពស់តួនាទីស្រីក្នុងវិស័យអាកាសចរណ៍ស៊ីវិល” មានគោលបំណង បង្កើនសមត្ថភាព និងតម្រង់ទិស ដល់ស្រី្ត ដើម្បីមាន ឱកាសកាន់តួនាទីខ្ពង់ខ្ពស់ក្នុងស្ថាប័ន (កម្រិតនៃការសម្រេច) នៃឧស្សាហកម្មអាកាសចរណ៍ស៊ីវិល។ កម្មវិធីសិក្ខាសាលានេះ មានការធ្វើបទបង្ហាញស្តីពី ការលើកកម្ពស់តួនាទីស្ត្រី ក្នុងវិស័យអាកាស ចរណ៍ស៊ីវិល ការចែករំលែកបទពីសោធន៍ការងារ ជាអាកាសយានិកជាស្រ្តី ការលើកកម្ពស់តួនាទីរបស់ស្រ្តី ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ដែលមានការចូលរួមពី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី វិស័យឯកជ...
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ រសៀលនេះ ក្នុងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ (Tran Quoc To) អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។...
បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គោលបំណងនៃការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធអូនស្តុបអូវើ (Own Stopover Rights)នេះ គឺដើម្បីចូលរួមអនុវត្តគោល នយោបាយសេរីវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័យផ្សេងទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ។ (ប្រទេសម៉ាឡេស៊ី) លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមក្នុងពិធីចុះការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (Protocol 5 on Own Stopover Rights between Points within the Territory of any other ASEAN Member State) ក្នុងអំឡុងពេល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ (30th Asean Transport Minister Meeting...
កិច្ចប្រជុំពិភាក្សា ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកោះកុង

កិច្ចប្រជុំពិភាក្សា ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រោមអធិបតីភាព លោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិ និងគ្រប់គ្រងអាជ្ញាប័ណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លោក ផៃធួន ផ្លាមសន សមាជិកក្រុមប្រឹក្សាខេត្ត លោកហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។ កិច្ចប្រជុំរៀបចំឡើង នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៤ ដោយគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកោះកុង។...
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសមត្ថភាពការយល់ដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅកម្ពុជា

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងគោលបំណងដើម្បីចូលរួមពង្រឹងសមត្ថភាពការយល់ដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ការចុះ MOU រវាងក្លិបអ្នកកាសែតកម្ពុជា​ នឹងនិយ័តករធានារ៉ាប់រងកម្ពុជា នេះគឺជាការបោះជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងរបស់អ្នកសារព័ត៌មានលើវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីវិស័យដ៏មានសារសំខាន់នេះឲ្យបានទូលាយដល់សាធារណៈជន។...
មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។

រយៈពេល៩ខែឆ្នាំ២០២៣មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១៦៤៤គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈដែលទោចក្រយានកើនឡើង ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសរថយន្តអគ្គិសនី។ សូមអរគុណ...
លោករដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

លោករដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោក​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ និងលោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក​ ញ៉ែម​ តារារិទ្ធ​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី​ លោករដ្ឋម​ន្រ្តី​ បានសម្តែងនូវការសាទរ និងក្តីសោមនស្សរីករាយក្នុងការចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសនាថ្ងៃនេះ​។ ជាមួយគ្នានេះដែរ​ លោករដ្ឋម​ន្រ្តី​ បានគូសបញ្ជាក់ថា​ វិស័យកសិកម្ម​មានវិសាលភាពធំធេងណាស់ដែលត្រូវការការចូលរួមសហការថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិឱ្យមានភាពបន្សុីគ្នា​ មានភាពស៊ីចង្វាក់គ្នា​ លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ​ ត្រូវមានស្មារតីយកចិត្តទុក​ក្នុងការ​ងារ​ មានទំនួលខុសត្រូវខ្ពស់​ បង្ហាញចំណេះ...
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលមានវត្តមានអញ្ជើញចូលរួមដោយលោករដ្ឋលេខាធិការទទួលបន្ទុក លោកអគ្គនាយក និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.។...
រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១

រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: រដ្ឋបាលឃុំឆ្នាល់មាន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពរបស់ លោក លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរដ្ឋបាលសាលាស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់ ។  លោក លឹម រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនដល់គណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភ...
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល ចុះ MOU ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្ដាល ៖ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល, លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីចុះហត្ថលេខានេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដ...