កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការសំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគីនៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូត្រីភាគីចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតផលស្បែកជើង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក អង់តូនីញូ បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ OECD និងប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងការអន...








