ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់
សាធារណរដ្ឋអាស៊ែបៃហ្សង់:ស្ថិតនៅក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ (Milli Majlis) ឯកឧត្តម វង សូត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ដើម្បីរំលឹកខួបលើកទី៣០ឆ្នាំនៃការអនុម័តរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់។
ឯកឧត្តម បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ ឯកឧត្តម ក៏បានសម្តែងការស្ងើចសរសើរចំពោះការ ដឹកនាំដ៏អង់អាចក្លាហាន របស់ឯកឧត្តមប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព រយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញនូវ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំ...





