ឯកឧត្តម ហេង សួរ នាំយកឱកាសការងារដ៏ច្រើនសម្រាប់អតីតពលករមកពីថៃ និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពីមុនបងប្អូនរត់រកការងារ តែបច្ចុប្បន្នក្រសួងការងារនាំឱកាសការងារផ្តល់ជូនដល់មូលដ្ឋាន
(ពោធិ៍សាត់)៖រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានបងប្អូនអតីពលករ និងយុវជនរកការងារជាង៨០០នាក់ចូលរួម។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា វេទិកាការងារនេះ គឺជាយុទ្ធនាការរួមមួយដ៏មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់អ្នករកការងារជាមួយតំណាងនិយោជកមកជួបគ្នា ក្នុងការចុះឈ្មោះសម្ភាសផ្តល់និងទទួលបានការងារភ្លាមៗដល់មូលដ្ឋាន ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិកា។ ជាក់ស្តែង នៅថ្ងៃនេះ ក្រសួងបាននាំយកឱកាសការងារប្រមាណ៤ពាន់កន្លែងសម្រាប់អតីតពលករ និងយុវជនរកការង...








