ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួងមានទីតាំងនៅរាជធានីភ្នំពេញ

គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួងមានទីតាំងនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួង ​ដែលមានទីតាំងនៅរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង​​ ៧:៣០​ នាទីដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង​ ១៣:៣០ ​នាទី ដល់ម៉ោង ១៧:៣០ នាទី នៅតាមទី​តាំង​​ដូចខាងក្រោម៖ - ទីតាំងទី១៖ សាលប្រជុំជាន់ទី៩ នៃអាគារទីស្តីការក្រសួង នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី២៖ ជាន់ទី៧ នៃអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី៣៖ សាលប្រជុំរំដួល ជាន់ផ្ទាល់ដី អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ - ទីតាំងទី៤៖ សាលមហ...
ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ឧកញ៉ាបណ្ឌិត ឈិន កេន ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា ថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀនពិតប្រាកដ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រោយពីមានផ្ទុះការវែងញែកលើបណ្តាញសង្គមរិះគន់ខ្លាំងៗ រឿងបណ្ឌិត ញិល រដ្ឋា វិភាគរឿងនយោបាយសៀម ដោយមើលស្រាលសមត្ថភាពរបស់កម្ពុជានិងប៉ះពាល់ងារបណ្ឌិតនោះ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គនាយកក្រុមហ៊ុន AAP Group ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា និយាយបែបអំនួតមើលងាយអ្នកមានងារឧកញ៉ាបណ្ឌិត មិនអាចទទួលយកបានទេ។ ការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត ឈិន កេន ដូច្នោះ ខណៈដែលថ្មីៗនេះលោក បណ្ឌិត ញិល រដ្ឋា បានរិះគន់លើងារឧកញ៉ាបណ្ឌិតនៅកម្ពុជាថា មិនបានរៀនពិតប្រាកដដូចអ្នកសិក្សាផង ស្រាប់តែទទួលបានងារបណ្ឌិតឬឧកញ៉ាបណ្ឌិតទៀត។ ឧកញ៉ាបណ្ឌិត ឈិន កេន បានបញ្ជាក់នៅក្នុងសំណេរលើបណ្តាញសង្គមថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀន ពិតប្រាកដ ដែលមិនអាចទទួលយកបានទេ ពីសំណាក់អ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់ អ្មកនិយាយនេះប្រហែលជាមានតែទ្រឺស្តីទេ បើអោយធ្វើជំនួញខ្លូនឯងវិញក៍មិន ប្រាកដថា ជោគជ័យដែរ ។ បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត ឈិន ក...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់ប្រជាកសិករនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងអំពីស្ពានចំលងដែលមានប្រសិទ្ធភាពដើម្បីតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេសនិងទីផ្សារ របស់សមាគមបណ្តាញកសិករតេជោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុកទឹកផុស, អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ៩នៃស្រុកទឹកផុស សរុបប្រមាណ ៣០០រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាគមបណ្តាញកសិករតេជោបានប្រសាសន៍លើកឡើងអំពីគុណតម្លៃសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើជាស្ពានចំល...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី២០ខែកក្កដាឆ្នាំ២០២៦នៅវិមានសន្តិភាពរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ។ #MLVT #HENGSour...
ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតរួចបានចំណេញច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិតនៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុក...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។ លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅ...
ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd.នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច។ កិច្ចសន្យា​កសិកម្ម​នេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន និងកសិករ ដោយ City Rice ប្តេជ្ញាធានាការទិញស្រូវតាមលក្ខខណ្ឌ និងតម្លៃដែលបានព្រមព្រៀងគ្នា ដើម្បីរួមចំណែកបង្កើនស្ថិរភាពទីផ្សារ កាត់បន្ថយហានិភ័យ និងលើកកម្ពស់ចំណូលរបស់ប្រជាកសិករ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផលិតស្រូវប្រកបដោយគុណភាព ស្តង់ដារ និងនិរន្តរភាព ស្របតាមតម្រូវការទីផ្សារ និងការនាំចេញ។ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd. សូមថ្លែងអំណរគុណចំពោ...
លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(មណ្ឌលគិរី)៖ លោក នេត បញ្ញា អគ្គលេខាធិការសមាគមបណ្តាញកសិករតេជោ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះបានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញខ្សែច្រវាក់តម្លៃកសិកម្មក្នុងខេត្ត។ រួមដំណើរក្នុងជំនួបនោះមាន លោក ជិន ជ័យាបុត្រ ប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យកាហ្វេ នៃសមាគម និងជាប្រធានក្រុមហ៊ុនគិរីកាហ្វេ ព្រមទាំង លោក មិត្ត ប៊ុន សមាជិកសមាគម ក្រោមការសម្របសម្រួលពី លោក សៀក មុន្នី អភិបាលស្រុកអូរាំង និង លោក ប៊ូ សុភត្តិ លេខាធិការសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត បានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសក្តានុពលកសិកម្ម តំបន់ខ្ពង់រាប ជាពិសេសវិស័យកាហ្វេ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងកា...
កម្ពុជា-ស្វីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

កម្ពុជា-ស្វីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI) ដំណាក់កាលទី១ និងពិភាក្សាបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងដំណាក់កាលទី ២ ខណៈដំណាក់កាលទី ១ នឹងបញ្ចប់នៅចុងឆ្នាំនេះ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គ្រីស្ទាន ឌីស្លឺ តំណាងអង្គការ GIZ និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃគម្រោង ASTI ដំណាក់កាលទី១។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលស្វ៊ីស ទីភ្នាក់...
ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ

ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមរយៈសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាព ព្រមទាំងសេវាផ្គូផ្គងការងារដោយឥតគិតថ្លៃ សម្រាប់អតីតពលករខ្មែរ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍជំនាញបន្ថែម ប្រើប្រាស់បទពិសោធន៍ការងារដែលទទួលបានពីក្រៅប្រទេសឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងស្រុក និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយជោគជ័យ។ ក្រសួងការងារបានអំពាវនាវដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះ...