អគ្គនាយកនៃធនាគារ ARDB ជំរុញការចិញ្ចឹមគោយកសាច់ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិ-ឧស្សាហកម្មកម្ពុជា ក្នុងពេលចុះទស្សនកិច្ចនៅកសិដ្ឋាន “Farm Right Place Rise up” នៅស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ច និងពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise up» ដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
បេសកកម្មនេះ អមដំណើរដោយឯកឧត្តម ប៉ិច សានី និងឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសង្វាក់ផលិតកម្មរបស់កសិដ្ឋាន ដើម្បីពង្រីកសក្តានុពលនៃការចិញ្ចឹមគោយកសាច់ក្នុងស្រុក សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់...








