ឧកញ៉ា កែវ មុំ រៀបចំធ្វើពិធីខួបកំណើតឲ្យកូនស្រីជាទីស្រឡាញ់របស់ខ្លួនមានឈ្មោះ“លីលី”បច្ចុប្បន្នជា CEO
ភ្នំពេញ: ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំធ្វើពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រឡាញ់របស់លោកស្រី មានឈ្មោះថា “លីលី” ដែលបច្ចុប្បន្នជា CEO របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី។
កម្មវិធីនោះគឺមានការចែកអំណោយជាប៉ៅអ៊ី ម្នាក់មួយ ដល់បុគ្គលិក កម្មករ សរុបជាង ២០០ នាក់។កញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានផ្តល់ឱកា សកូនស្រីជាទីស្រឡាញ់ កញ្ញា លីលី កាន់តំណែងជាអគ្គនាយកក្រុមហ៊ុន (CEO) រយៈពេល ២ឆ្នាំមកហើយ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ មក ។
កញ្ញា លីលី ជាកូនទី២ របស់លោកស្រី ខណៈដែលលោកស្រីមានកូន៣នាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់។
ក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលមានរោងចក្រ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមដំ...








