កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ទោះបីប្រឈមនឹងឧបសគ្គមួយចំនួន
(ភ្នំពេញ)៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។
លោករដ្ឋលេខាធិការ បន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និ...








