អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី
ភ្នំពេញ:នៅថ្ងៃនៅថ្ងៃពុធ-សុក្រថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីសាខា ក.ប.ប. ខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល បានបន្តនូវការសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កម្មវិធី CCF Complaint App និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន ៤សាលា គឺ ១.វិទ្យាល័យបុស្សវែង ស្ថិតនៅក្នុងស្រុកស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន ៣៣៣នាក់ និង ២.វិទ្យាល័យស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមចំនួន ៧២០នាក់ ៣.បឋមសិក្សានិងអនុវិទ្យាល័យដូវជ្រុំ ស្ថិតនៅក្នុងភូមិត្រាំសេះ ឃុំបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមចំនួន ២៨៨នាក់ និង ៤....








