ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការការពារសុវត្ថិភាពនៅតាមកន្លែងធ្វើការឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញយ៉ាងលម្អិត ដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជក អំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងសុខភាពការងារ រួមមាន ការគ្រប់គ្រងភាពតានតឹងនៃកម្តៅ ការផ្តល់សង្គ្រោះបឋម របៀបលើកដាក់ទម្ងន់តាមបច្ចេកទេស និងឥរិយាបថក្នុងការបំពេញការងារ។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបញ្...








