ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយ អំពីកិច្ចការហាឡាលកម្ពុជាដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ និងសាធារណជន ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានសហការជាមួយតំណាងក្រុមឯកទេសផលិតផលហាឡាល នៃគ.ត.ផ.ហ.ក. និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ លើករណីប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនមានភាពអនុលោម បានចំនួន៣ ទីតាំង ដែលមន្ត្រីជំនាញបានទទួលព័ត៌មានពីសាធារណជនលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលមានភាពមិនប្រក្រតី ជាលទ្ធផលមន្ត្រីជំនាញ បានណែនាំ និងធ្វើកិច្ចសន្យាតម្រូវឱ្យម្ចាស់ភោជនីយដ្ឋានទាំង៣បញ្ឈប់ការប្រើប្រាស់ស្លាកសញ្ញាហាឡាលដោយមិនអនុលោមលើបញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចការហាឡាល និងបានជំរុញឱ្យភោជនីយដ្ឋានដែលមានបំណងប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជាមកដាក់ព...
មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅវិទ្យាល័យសុខអានព្រៃសណ្ដែក ស្រុកទ្រាំង

មន្ទីរព័ត៌មានខេត្តតាកែវ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយប្រឆាំង «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» នៅវិទ្យាល័យសុខអានព្រៃសណ្ដែក ស្រុកទ្រាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការដង្ហែរក្បួនយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក «និយាយថាទេចំពោះ-ព័ត៌មានក្លែងក្លាយ-Say No to Fake News» ដោយរៀបចំធ្វើនៅ វិទ្យាល័យសុខអានព្រៃសណ្ដែក និងនៅតាមបណ្ដារ ផ្សារ មួយចំនួនក្នុងស្រុកទ្រាំង ព្រមទាំងមានការដង្ហែរក្បួនតាមដងផ្លូវផងដែរ។ លោក អៀម ថៃ ប្រធានមន្ទីរ និង លោក ពៅ សុខន អនុប្រធានមន្ទីរ ព័ត៌មានខេត្តតាកែវ បានថ្លែងឱ្យដឹង ការធ្វើយុទ្ធនាការ នេះ គឺដើម្បីអប់រំដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអាជីវករឱ្យយល់ដឹងពីព័ត៌មាន ណាពិតនិងព័ត៌មាន ណាជា ព័ត៌មានក្លែងក្លាយ ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តពង្រឹងភាពស៊ាំ របស់ប្រជាពលរដ្ឋប្រឆាំង នឹងព័ត៌មាន ក្លែងក្លាយ និងរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយព័ត៌មានត្រឹមត្រូវ និងមានទំនួលខុសត្រូវ"។ លោក អៀម ថៃ បានបន្ថែមថា យុ...
សម្តេចតេជោ៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។

សម្តេចតេជោ៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់ រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា បិទ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃ ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក នេះឡើងវិញតែពេលណាច្រកព្រំដែន ទាំងអស់ដែលយោធាថៃបិទជាឯកតោ ភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអុីធើណែតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ឯកឧត្តម ដែលប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ឯកឧត្តម ដែលប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន អំពាវដល់បងប្អូនជនរួមជាតិ កុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អំពាវដល់បងប្អូនជនរួមជាតិ កុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវដល់បងប្អូនជនរួមជាតិ កុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចរេជោ បានគូសរំលេចថាមានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ»។ សារដដែលខាងលើ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានផ្តល់ជាគោលការណ៍ ដល់កម្ពុជា ចំនួន៦ចំណុច ក្នុងករណីដែលភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី៖ ១.ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ ២....
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីម៉ោង​ ១២ថ្ងៃត្រង់​ ទី១២​ មិថុនា​ ២០២៥។

សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីម៉ោង​ ១២ថ្ងៃត្រង់​ ទី១២​ មិថុនា​ ២០២៥។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅបច្ចេកវិទ្យាពួក

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅបច្ចេកវិទ្យាពួក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖ ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងផលប៉ះពាល់នៃគឿងញៀន ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅវិទ្យាល័យចំណេះទូទៅបច្ចេកវិទ្យាពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ចំនួន ១៣២នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារដល់អ្នកចូលរួមផងដែរ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលគ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល៕...
រដ្ឋមន្ត្រី ហេង សួរ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និង​ថ្នាក់​ដឹកនាំ​សហជីព ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង ពល​ទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។

រដ្ឋមន្ត្រី ហេង សួរ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និង​ថ្នាក់​ដឹកនាំ​សហជីព ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង ពល​ទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានចូលរួមរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។...
លោក  នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានការអនុញ្ញាតពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។

លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានការអនុញ្ញាតពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក នូ យុត្តិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានការអនុញ្ញាតពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចូលរួមបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីថ្នាក់ក្រោមជាតិស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានការសហការរវាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយមានការចូលរួមដោយលោក លោកស្រីតំណាងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ, នាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ជាគ្រូបង្គោល, លោកប្រធាន-អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ទាំង៨ក្រុង ស្រុក។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុ...
អភិបាលខេត្តកណ្ដាល សំណូមពរប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ ចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ

អភិបាលខេត្តកណ្ដាល សំណូមពរប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅ ចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកណ្ដាល៖ ដើម្បីកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ នៅពេលមានភ្លៀងធ្លាក់ម្ដងៗនារដូវវស្សានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្ដាផ្លូវនានាក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតនៅតាមគំរបលូទាំងអស់ ឱ្យបានស្រឡះល្អ ចៀសវាងកកស្ទះដោយសំរាម ឬបិទគម្របលូទាំងនោះ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការសំណូមពរបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរសាធារណការ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យការដាក់ប្រព័ន្ធលូ តាមស្ទឹងព្រែកត្នោត ក្នុងសង្កាត់ដើមមៀន និងការស្ដារប្រឡាយនានា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដើម្បីរំដោះទឹកភ្លៀងបញ្ចៀសការជន់លិចនៅក្នុងក្រុងតាខ្មៅ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត បន្តថា ប្រព័ន្ធលូរបស់យើងមានទំហំធំ ប្រឡាយរបស់យើងបានស្ដារបើកមុខទឹក ដែលអាចរំដោះទឹកភ្លៀងបាននៅពេលមានភ្លៀ...