ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃ ពុធទី១១ ខែមិថុនាឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។...
លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ បារាំងអាចផ្ដល់ឯកសារដល់កម្ពុជា-ថៃសម្រាប់សំណុំរឿងព្រំដែន នៅតុលាការ ICJ

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ បារាំងអាចផ្ដល់ឯកសារដល់កម្ពុជា-ថៃសម្រាប់សំណុំរឿងព្រំដែន នៅតុលាការ ICJ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីត្រូវបាន លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ ដល់កម្ពុជា-ថៃសម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា«ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួល ជួយសម្របសម្រួល ជាអាទិ៍តាមរយៈការផ្ដល់ឯកសារ ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមាន...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ឯកឧត្តម ដែលប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ។

រដ្ឋមន្រ្តី ហេង សួរ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជំនួយជាថវិកា និងសម្ភារៈចាំបាច់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា កៀរគរបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខ តាមបណ្ដោយព្រំដែន។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ៕
ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃមក ក្រសួងព័ត៌មាន រកឃើញថា សារព័ត៌មានភាគច្រើនបានគោរពវិជ្ជាជីវៈ ប៉ុន្តែមួយចំនួនតូចនៅតែផ្សាយព័ត៌មានក្លែងក្លាយ បែបញុះញង់ បំពុលសង្គម

ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃមក ក្រសួងព័ត៌មាន រកឃើញថា សារព័ត៌មានភាគច្រើនបានគោរពវិជ្ជាជីវៈ ប៉ុន្តែមួយចំនួនតូចនៅតែផ្សាយព័ត៌មានក្លែងក្លាយ បែបញុះញង់ បំពុលសង្គម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មានផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក។ លោក បន្តថា មកទល់ពេលនេះការគ្រប់គ្រងព័ត៌មាន ការផ្សាយព័ត៌មានស្តីពីប្រធានបទព្រំដែនកម្ពុជា-ថៃនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជនក្នុងប្រទេសកម្ពុជា ជារួម បានប្រព្រឹត្តទៅដោយក្រមសីលធម៌ និងតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយមិនបង្កហានិភ័យដល់សន្តិសុខ ជាតិ។ក្នុងន័យនេះ អ្នកនាំពាក្រខាងលើ សូមអរគុណដល់សារព័ត៌មានទាំងអស់ ក៏ដូចជាពលរដ្ឋ ជាពិសេសអ្នកតាមដានលើបណ្តាញសង្គម ដែលបានអនុវត្តតាមការអំពាវនាវរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រស...
អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាច ពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី

អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នាំភាពកក់ក្ដៅនិងថាមពលអង់អាច ពីសម្ដេចធិបតី ទៅគាំទ្រនគរបាលការពារព្រំដែន នៅតំបន់មុំបី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាដល់នគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិជាមួយកងយោធពលខេមរភូមិន្ទ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ អភិសន្តិបណ្ឌិត។ ពិធីសំណេះសំណាលបានធ្វើឡើងនៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ ដោយក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាក...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ឯកឧត្តម ដែលប្រព្រឹត្តទៅ នាថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ។

សម្តេចបវរធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយលោកប្រធានាធិបតីបារាំង នៅទីក្រុងនីស

សម្តេចបវរធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយលោកប្រធានាធិបតីបារាំង នៅទីក្រុងនីស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោក Emmanuel MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ តែពេលដែលប្រទេសជាតិ ប្រឈមនឹងការគម្រាងកំហែង បែរជាវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ តែពេលដែលប្រទេសជាតិ ប្រឈមនឹងការគម្រាងកំហែង បែរជាវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាយោបល់ជូនប្រជាពលរដ្ឋកម្ពុជាជួយពិចារណាថា «មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយពត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសពត៌មានមិនពិត និងពត៌មានបំប៉ោង ដែលប្រព័ន្ធផ្សពផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នារសៀសថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានចោទសួរទៀតថា «តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយ ដោយងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ។» គួរជម្រាបជូនថា នាពេលថ្មីៗនេះ មានគណនី Ti...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យមន្ត្រីព័ត៌មាន និងគ្រប់គ្រងសាធារណមតិនៃមន្ទីរខេត្តកំពង់ធំ ត្រូវពង្រឹងសមត្ថភាពផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយពីសមិទ្ធផល និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី បានថ្លែងថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងការធានាការទទួលបានព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពព័ត៌មាន និងសាធារណមតិក្នុងមូលដ្ឋាន។រដ្ឋមន្ត្រី ក៏បានណែនាំដោយសង្កត់ធ្ងន់អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មានត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បាន លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ដើម្...