លោក អ៊ុន ចាន់ដា៖ ទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ២០២០
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលថវិកាវិភាគទានរបស់សមាជិកភាពឆ្នាំ២០២០ ចំនួន ២១,៧០៥,០០០រៀល (ម្ភៃមួយលានប្រាំពីររយប្រាំពាន់រៀល) របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលមានសមាជិកសរុប ១៧៨៥ នាក់ស្រី ២៥០នាក់ សម្រាប់ជាមូលនិធិទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលមានលោក ហ៊ុន ណេង ជាប្រធានកិត្តិយស ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយ រងគ្រោះក្នុងខេត្តកំពង់ចាម។
គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន គឺសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនមានការរើសអើងអ្វីឡើយ ហើយសម្តេចតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជ...








