លោកបណ្ឌិត អុិត សំហេង ដឹកនាំពិភាក្សាត្រួតពិនិត្យ អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម។
លោកបណ្ឌិត អុិត សំហេង បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងដើម្បីកំណត់អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វលភាពរបស់សមាជិក ប.ស.ស. ឱ្យមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ និងមានលក្ខណៈល្អប្រសើរឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ ស្របតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្...








