ឯកឧត្តម ហេង សួរ «អញ្ជើញជាអធិបតីក្នុងវិធី កាត់សក់បង្កក់សិរី” ជូនបងប្អូនកម្មកររោងចក្រ ដើម្បីអបអរសាទរ ទទួលសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលក៏ជាពេលដែលថ្នាក់ដឹកនាំក្រសួងការងារ អាចជួបសំណេះសំណាលសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបងប្អូនកម្មករនិយោជិតផងដែរ។
ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណររគុណចំពោះបងប្អូនដែលឆ្លៀតពេលនាចុងសប្តាហ៍ចូលរួមក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដើម្បីទទួលបានការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងដែលមានជំនាញដ៏ចំណានប្រមាណជា ១០០នាក់ពី សមាគមមិត្តយើង នាពេលនេះ។ ជាការត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីផង ការកាត់ ឬធ្វើសក់នេះ ក៏ជា...








