សហគ្រិនសម័យឌីជីថល ត្រូវមានចក្ខុវ័ស័យ ធ្វើការវិនិយោគសំរាប់អនាគតដើម្បីបន្សល់ទុកកេរ្តិ៍មរតកដល់អ្នកជំនាន់ក្រោយ
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិរាជរដ្ឋាភិបាលកម្ពុជាទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុទ្ធសម័យបច្ចេកវិទ្យា ឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវ័ស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល ការវិនិយោគនៅពេលអនាគត ក្រៅពីទទួលបានប្រាក់ចំនេញ និងបន្សល់ទុកនូវមរតនិងស្នាដៃ ដល់កូនចៅយើងអ្នកជំនាន់ក្រោយ ។
លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុក សហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ផ្តល់ប្រយោជន៍យ៉ាងច្រើ សម្រាប់សង្គម។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការត្រៀមខ្លួនសម្រាប់ការវិនិយោ...







