ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋាភិបាលជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយលើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា

រដ្ឋាភិបាលជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយលើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃអង្គារ បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដើម្បីទទួលបន្ទុករាល់ការចំណាយ លើការគ្រប់គ្រងវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងកូរ៉ូណា ដល់ប្រជាជនទាំងអស់ និងទូទាត់សំណងដល់អ្នកផ្គត់ផ្គង់ ក្នុងករណីដែលមានផលប៉ះពាល់ ធ្ងន់ធ្ងរកើតឡើង។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ ចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន គឺស្របតាមការប្តេជ្ញា របស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ក្នុងការធានាការចាក់វ៉ាក់សាំង ការពារមេរោគឆ្លងដល់មនុស្សទាំងអស់ នៅក្នុងប្រទេសនៅឆមាសទីមួយនៃឆ្នាំក្រោយ។ រដ្ឋាភិបាល របស់លោកមានគោលបំណង ដើម្បីអនុម័តនៅក្នុងអំឡុងពេល នៃសម័យប្រជុំរបបអាហារបច្ចុប្បន្នរហូតដល់ថ្ងៃទី ៥ ខែធ្នូ។ ដើម្បីសំរេចគោលដៅនេះ រដ្ឋាភិបាលបានកំណត់ថវិកា ចំនួន ៦៧១,៤ ពាន់លានយ៉េន (៦,៤ ពាន់លានដុល្លារ) ។ ជប៉ុនបានព្រមព្រៀង ជាមួយក្រុមហ៊ុនផ...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីប្រទានរាជសារមួយដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីប្រទានរាជសារមួយដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានរាជសារមួយដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី ១៦ឆ្នាំ ការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ។ ក្នុងព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា ៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ ដោយបានទទួលនូវលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ និងផ្កាដ៏ស្រស់ល្អស្អាត ១កន្ត្រក ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យ នៅក្នុងឱកាសប្រារព្ធព្រះរាជពិធីខួប ១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានវាយតម្លៃខ្ពស់អំពីព្រះរាជសកម្មភាពរបស់ខ្ញុំ លើកកម្ពស់គាំទ្រ ជួយឧបត្ថម្ភទ្រទ្រង់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាពពង្រឹងយ...
លោក​ឧកញ៉ា សុង សារ៉ន៖«កិច្ចប្រជុំអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាពថ្នាក់ជាតិ” 

លោក​ឧកញ៉ា សុង សារ៉ន៖«កិច្ចប្រជុំអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាពថ្នាក់ជាតិ” 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការត្រៀមបង្កើតនូវ “សាខាកម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SPR) នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថ្នាក់ជាតិ” ដែលមានលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង ទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកដឹកនាំកិច្ចប្រជុំ។ គិតមកដល់ពេលនេះ ជំហាននៃការបង្កើតកម្មវិធីនេះ គឺបានឈានមកដល់ ការបង្កើតនូវក្រុមការងារថ្នាក់ជាតិ ដែលគ្រោងនឹងមានការចូលរួមពីភាគីពាក់ព័ន្ធនានា ក្នុងនោះ ចំពោះវិស័យឯកជន មានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលអាចនឹងចូលរួមក្នុងការសហការទៅលើការផ្តល់ជាគោលគំនិត និងការងារផ្នែកសម្របសម្រួលពាណិជ្ជកម្ម ការធ្វើទីផ្សារ និងការផ្សព្វផ្សាយជាដើម។ ចំពោះកិច្ចប្រជុំត្រៀមបង្កើត កម្មវិធីស្រូវអង្ករប្រកបដោយនិរន្តរភាព (SRP) ថ្នាក់ជាតិនេះ គឺត្រូវបានរៀបចំឡើង ក្នុ...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​​ពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការនិងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា“សេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១”

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​​ពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការនិងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា“សេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​​ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈ​កម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” អញ្ជើញចូលរួមពី លោកស្រីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  តឹករ៉េត កំរង  និង​ចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំង​មានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ក្រុមការងាររបស់គណៈកម្មការ និងក្រុមការងារនីមួយៗបានរាយការណ៍ និងពិភាក្សាយ៉ាងផុលផុសជូនអង្គប្រជុំ ដូចជា៖ ១.ក្រុមការងារឯកសារ និងផ្សព្វផ្សាយ ២.ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ និង​៣.ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានលើកឡើងពីវឌ្ឍនភាពការងារតាមក្រុមការងារនីមួយៗដែលបានរៀបចំកន្លងមក។ លើសពីនេះ​ដូចជា ការកែសម្រួលទស្សនៈទាន ខ្លឹមសារ កម្មវិធីរៀបចំ (តាម Video Conference និងការប្រជុំផ្ទាល់) ការរ...
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឲ្យលោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឲ្យលោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកស្រី​ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។ ក្នុងជំនួបនោះ លោក​​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថ​ភាពនៃប្រទេស​គុយបាអំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ លោក​​ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡ...
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ រួមជាមួយសប្បុរសជនជាច្រើនរូបនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០នេះអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដែលបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១.០៤០គ្រួសារ រស់នៅក្នុងខណ្ឌព្រែកព្នៅនិងខណ្ឌសែនសុខ។ ក្នុងនោះដែរលោកគ្រូ​ នេត ឈរ័ និងលោកភរិយា បានអញ្ជើញក្នុងពិធីចែកអំណោ យនេះធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានីភ្នំពេញគ្រួសារ  រងគ្រោះនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប, ទឹកសុទ្ធ ១កេស ,អំបិល២ គីឡូក្រាម និងឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ១ អាវយឺត២) នំប៉័ងផ្អែម ១នំដំឡូងស្រួយ២កញ្ចប់និងទឹកបរិសុទ្ធ១ដបផងដែរ។  ...
មន្ត្រីសាខាក.ប.ប.ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងខេត្តត្បូងឃ្មុំ

មន្ត្រីសាខាក.ប.ប.ខេត្តត្បូងឃ្មុំចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តត្បូងឃ្មុំ)៖ មន្រ្តីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន មានដូចជា៖ សរសៃគុយទាវ ប្រហិតសាច់គោ និងត្រីងៀតហើម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ ហើយ​​ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលម្ហូបអាហារទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភា...
លោក ច័ន្ទ មករា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS

លោក ច័ន្ទ មករា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ច័ន្ទ មករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០បានចូលរួមជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS ជាមួយ លោក Luke Arnold អនុទូតនៃស្ថានទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំចូលរួមពីតំណាងមកពី ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ  និងថ្នាក់ដឹកនាំមកពីខេត្តកំពង់ចាម កំពង់ស្ពឺ និងសៀមរាបដែលទទួលបន្ទុកការងារពិការភាព និងការងារទប់ស្កាត់អំពើហិង្សាផ្អែកលើ​យេនឌ័រ។ លោក ច័ន្ទ មករា បានមានប្រសាសន៍ថា«កិច្ចប្រជុំនេះមានគោលបំណងផ្តោតទៅលើ វឌ្ឍនភាពនៃកម្មវិធី ACCESS ក្នុងការអនុវត្ត២ឆ្នាំកន្លងមក និងការពិនិត្យ និងអនុម័តលើអាទិភាពជាយុទ្ធសាស្រ្តសម្រាប់ឆ្នាំទី ៣ និងលទ្ធភាពនៃការបន្ត២ឆ្នាំបន្ថែមទៀត និងពិនិត្យ និងអនុម័តលើ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គតមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ។ ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរាទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។ ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស។សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ ។ ហើ...
ឧកញ៉ាវ័យក្មេង៨នាក់ បានចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន១០០០គ្រួសារ នៅក្រុងប៉ោយប៉ែត

ឧកញ៉ាវ័យក្មេង៨នាក់ បានចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន១០០០គ្រួសារ នៅក្រុងប៉ោយប៉ែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ឧកញ៉ាវ័យក្មេងទាំង៨ នាក់ បានចុះចែកអំណោយជូនបងប្អូនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ចំនួន១០០០គ្រួសារ នៅព្រឹកថ្ងៃទី២៣ ខែតុលា ២០២០ ។ អំណោយរបស់ ឧកញ៉ាវ័យក្មេងទាំង៨ នាក់រួមមាន៖អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនោះរួមមាន៖ ១- ឧកញ៉ា អ៊ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group ២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប ៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ៧- ឧកញ៉ា ម៉េន ក...