ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានបដិសេធនឹងបណ្តាប្រទេសលោកខាងលិចមួយចំនួន លើបញ្ហាដែលទាក់ទងទៅនឹងក្រុង ហុងកុង និងស៊ីនជាំង ដោយអះអាងថា ខ្លួននឹងមិនទទួលយក គំរូ ស្តីពីសិទ្ធិមនុស្ស និងប្រឆាំងនឹងស្តង់ដារនោះឡើយ។ លោកស្រី ហួ ឈុនយីង បានឲ្យដឹងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ នៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ “តើពួកគេមានសិទ្ធិអ្វី ដើម្បីធ្វើអត្ថាធិប្បាយអំពីស្ថានភាព សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត?” ។ លោកស្រីបានបន្ថែមថា “ កំណត់ត្រាដ៏ល្បីល្បាញ” របស់ពួកគេ លើបញ្ហាជនភៀសខ្លួនវិបត្តិមនុស្សធម៌ បញ្ហាពូជសាសន៍ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត។ អ្នកនាំពាក្យរូបនេះបានបន្ដថា “មិនមានអ្វីល្អនោះទេ មានតែការការពារសិទិ្ធមនុស្ស ឱ្យបានប្រសើរជាងមុន ហើយបណ្តាប្រទេសទាំងនោះ គួរតែគ្រប់គ្រងរឿងរ៉ាវ របស់ពួកគេជាមុនសិន” ៕...
មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ខេត្តឧត្តរមានជ័យ)៖មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៧ គីឡួក្រាមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ។ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដាផ្ទះលក់ទំនិញ និងម៉ាតនានា ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦៨ដប ស្មើនឹង ៥៧គីឡូក្រាម ។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តឧ...
លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ត្រូវដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។ លោក ឃួង ស្រេង បានជំរុញបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០នេះ នៅសាលា រាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃ...
រយះពេល៨ឆ្នាំ២០២០ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល

រយះពេល៨ឆ្នាំ២០២០ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល សម្រេចប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស បាន​ចំនួន​ជាង ១ ៤០០ ប៊ី​លាន​រៀល ​និង​អាករ​លើ​ការ​នាំ​ចូល និង​ការ​ប្រមូល​ពន្ធ ​និង​អាករ​លើ​ការនាំចេញ ។ បើតាម​របាយការណ៍ នៃ​ការអនុវត្ត​ថវិកា​រដ្ឋ ដែល​បង្ហាញ​ទិន្នន័យ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល ​ប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ អនុវត្តបាន​ជាង ១ ៤០០ ប៊ី​លាន​រៀល​ ​ប្រមាណ​ជាង ៥០ភាគរយ នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ ​ ​បើ​គិត​ក្នុង​រយៈពេល ៨ខែ​ ដើមឆ្នាំ​២០២០​។ ក្នុង​រយៈពេល ៨ ខែ​នេះ ​ការ​ប្រមូល​ពន្ធគយ ពី​ការ​នាំចូល​ទំនិញ​ផ្សេងៗ​ ប្រមូល​បាន​ជាង ៩៥២ ប៊ី​លាន​រៀល​ ពន្ធគយ​លើ​ផលិតផល​តេ​ល​សិលា ​ជិត ១៨៧ ប៊ី​លាន​រៀល​ អាករ​បន្ថែម​លើ​ផលិតផល​តេ​ល​សិលា​សម្រាប់​ថែទាំ​ផ្លូវថ្នល់ ​ជាង ២១៣ ប៊ី​លាន​រៀល​ ពន្ធ​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​...
កម្មករក្រុមហ៊ុនស៊ីនទ្រី សម្រេចចូលបម្រើការងារវិញ ក្រោយពីមានការដោះស្រាយពីអភិបាលរាជធានីភ្នំពេញ

កម្មករក្រុមហ៊ុនស៊ីនទ្រី សម្រេចចូលបម្រើការងារវិញ ក្រោយពីមានការដោះស្រាយពីអភិបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីន ទ្រីចំនួនជាង២០០០នាក់បានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម អស់រយៈពេលប្រាំថ្ងៃកន្លងមកនេះ ពេលនេះ បានឯកភាពស្ម័គ្រចិត្តឈប់ធ្វើបាតុកម្មនិងសន្យាចូលបម្រើការងារវិញនៅរសៀលថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០នេះតទៅ។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះទៅដោះស្រាយផ្ទាល់ដល់ទីតាំងកើតហេតុ នៅព្រឹកថ្ងៃទី០៧ តុលានេះ បានស្នើសុំឱ្យបងប្អូនកម្មករទាំងអស់ចូលបម្រើការងារវិញ ។ ជាការឆ្លើយតបបងប្អូននិយោជកកម្មករ បានយល់ព្រមចូលបម្រើការងារវិញទៅតាមការស្នើសុំរបស់លោក ឃួង សេង ។ សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់ព្រឹកថ្ងៃ០៧ តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានា...
បើកការដ្ឋានសាងសង់ផ្សារទំនើបអុីអនម៉លទី៣ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ

បើកការដ្ឋានសាងសង់ផ្សារទំនើបអុីអនម៉លទី៣ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ផ្សារទំនើប អុី អន ម៉ល ទី៣មានទីតាំងស្ថិតនៅក្នុងគម្រោងINC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន )។ តាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងខណ្ឌ មានជ័យ បានបើកសម្ពោធ ការដ្ឋានសាង សង់ គម្រោងទី៣ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ។ ក្រុមហ៊ុនអ៊ីអន ម៉លខេមបូឌាខូ អិល ធី ឌី ដែលជាក្រុមហ៊ុន របស់វិនិយោគិនជប៉ុន បានបណ្តាក់ទុន វិនិយោគក្នុងទំហំទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់លើ គម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ នៅរាជធានីភ្នំពេញ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងពិធីសម្ភោធ បើកការដ្ឋានសាងសង់នគម្រោងផ្សារទំនើបអុីអនម៉លទី៣នេះថា ការអភិវឌ្ឍ នៃទីក្រុងរណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុ ពលយ៉ាងខ្លាំង។ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមាន កំណើនប្រជាជន អគារល...
ក្រុមហ៊ុនស៊ុប ភើ អេប (ម.ក) នឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនស៊ុប ភើ អេប (ម.ក) នឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់ៗនេះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោក ប៉ាត់ ចំណាន ប្រធានក្រុមប្រឹក្សាអភិបាល ក្រុមហ៊ុនស៊ុប ភើ អេប ម.ក បានដឹកនាំការប្រជុំប្រចាំត្រីមាស ដែលមាន លោក ចាន់ សេរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក ហៃ ស៊ីណា ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក អ៊ឹង ឆាយគ័ង ក្រុមប្រឹក្សាភិបាល និង មាន់ ប៊ុនឡុង ក្រុមប្រឹក្សា បានប្រជុំការងារ រៀបចំជាយុទ្ធសាស្រ្ត ក្នុងបរិបទប្រកួតប្រជែងក្នុងទីផ្សារសេរី លើវិស័យបច្ចេកវិទ្យា 4.0 ដើម្បីសំរេចបាននូវផែនការឆ្នាំ២០២១ និងក្នុងរយះពេលប្រាំឆ្នាំខាងមុខ ។ លោក ប៉ាត់ ចំណាន បានរាយការណ៍ពីអ្វីដែលក្រុមហ៊ុនសំរេចបាន ក្នុងរយះពេល០៣ខែ បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ដោនឡូដជាង៥K នឹងមានដៃគូរដឹកជញ្ជូនជាង ៧០០កង់បី នឹងចាប់ផ្តើមមានចំណូលពីការដឹកអ្នកដំណើរ។ ក្រុមហ៊ុននឹងរៀបចំចេញ នូវផ្សារអនឡាញ ក្នុងពេលឆាប់នេះ នឹងត្រៀមទទួល ហាងទ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ខែតុលានេះនានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ជាការវិនិយោគរបស់ក្រុមហ៊ុន «ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក» ដោយគ្របដណ្តប់លើផ្ទៃដីទំហំ ជាង ១៣ហិកតា ជាមួយគម្របរុក្ខជាតិបៃតងចំនួន ៨៨ភាគរយ។ មជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយ វិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួន...
សម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក

សម្ពោធដាក់ឲ្យប្រើប្រាស់អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក ដែលជាអំណោយរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួងស្រេង  សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៦ ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ ។ នាយកសាលាបឋមសិក្សាសន្ធរម៉ុកបានឲ្យដឹងថា ដោយមើលឃើញអគារទីចាត់ការចាស់មួយខ្នង៤បន្ទប់ ដែលសាងសង់ដោយសហគមន៍នៅឆ្នាំ១៩៨៥ មានសភាពចាស់ ទ្រុឌទ្រោមនិងតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាសន្ធរ ម៉ុក លោក ឃួង ស្រេងអភិបាលរាជធានីលោកស្រី ដែលជាអតីតសិស្សសាលាសន្ធរម៉ុក ក្នុងទសវត្សរ៍ទី៨០ និង៩០ ក៏បានផ្តល់ទីចាត់ការមួយខ្នងដ៏ស្រស់ស្អាត ប្រកប ដោយគុណភាពនិងផាសុខភាព ដែលមានបណ្ដោយ ២០ ម៉ែត្រទទឹង១២ ម៉ែត្រ ដោយចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ០១ កុម្ភៈឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ ២០២០ ព្រមទាំងមានបង្គន់អនាម័យចំនួនពីរ បំពាក់អំពូលភ្លើងកង្ហា ចាក់បេតុងជុំវិញអាគារ ដាក់ប្រព័ន្ធ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរា  ជាណាចក្រកម្ពុជានិងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...