ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងដល់សហគ្រិនភាព ក្នុងវិស័យកសិកម្ម នៅស្រុកខ្សាច់កណ្ដាល
កណ្តាល៖ ដោយសារតែមានបញ្ហាជំងឺកូវីដ-១៩ ធ្វើអោយសេដ្ឋកិច្ចប្រទេសនីមួយៗ មានការធ្លាក់ចុះហើយវិស័យមួយចំនួនជាប់គាំង នៅតែវិស័យកសិកម្ម ដែលអាចដំណើរ ការបានជាធម្មតាទើបធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្ដល់ចំណេះដឹងជូនសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន នៅស្រុកខ្សាច់កណ្ដាល ដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។
ពិធីបណ្ដុះបណ្ដាល ស្ដីពីសហគ្រិនភាព ក្នុងវិស័យកសិកម្មសម្រាប់យុវជន ស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងអស់លោកលោកស្រី អភិបាលស្រុកខ្សាច់កណ្តាលទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករយុវជនស្រុក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២០ ។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានណែនាំ ដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលថា ដោយសារតែបញ្ហាcovid.19 ធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច លើពិភព លោកក៏ដូចជាសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងដូ...








