ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគម សហព័ន្ធអប់រំ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសសើរចំពោះ លោក ប៉ិច បូឡែន ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគម សហព័ន្ធអប់រំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន កោតសសើរចំពោះ លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដែលបានផ្តួចផ្តើមគំនិតបង្កើតសមាគមសហព័ន្ធអប់រំ ដើម្បីជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេស ក្នុងវិស័យឯកជន និង បានចូលរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត នៅកម្ពុជា ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កោតសរសើបែបនេះ ក្នុងឱកាសបានអនុញ្ញាតឲ្យលោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការីអញ្ជើញចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ លោក ប៉ិច បូឡែន ក៏បានលើកឡើងអំពីវឌ្ឍនៈភាពរបស់សមាគម ដែលបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ។ ក្នុងនោះ ផងដែរ សម្រាប់សមាគ...
ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានអោយដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ នៅត្រីមាសទី២ ចាប់ពីខែមេសារហូតដល់មិថុនា ឆ្នាំ២០២០នេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំកន្លងមក រហូតដល់៣.៣% ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Xinhua ។ ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងក្នុងអត្រា៣.៣%នេះ គឺធ្លាក់ចុះលើអត្រា១.៣%នៃ GDP ដែលបានធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ ចាប់ពីខែមករារហូតដល់ខែមីនានៃឆ្នាំដដែលនេះ ។ លោក ហុង ណាំគី (Hong Nam-ki) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា GDP របស់ប្រទេសនេះ ដែលបានធ្លាក់ការធ្លាក់ទៅក្នុងកម្រិតទាបបំផុតនៅត្រីមាសទី១ និងទី២ ឆ្នាំនេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ។  ...
លោកឧកញ៉ា ឡូវ ហ៊ឺង យកគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកាមួយចំនួនផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខ្សែ

លោកឧកញ៉ា ឡូវ ហ៊ឺង យកគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកាមួយចំនួនផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខ្សែ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណេីរ លោក អែល សារ៉ុម ប្រធានស្ថាបនិក ក្រុមហ៊ុនK E P គ្រុប និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវអំណោយ លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកា មួយចំនួនកាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតនៅក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណេីរ លោក អ៊ែល សារ៉ុម ប្រធានស្ថាបនិក ក្រុមហ៊ុនK E P គ្រុប និងលោក ប៊ុន វុត្ថា អគ្គនាយកក្រុមហ៊ុន S-Auto បាននាំនូវអំណោយ  ហ៊ុលោក ឧត្តមសេនីយន ម៉ាណែត ជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជះ ថ្នាំពេទ្យ ម៉ាសនិងថវិកា មួយចំនួន ផ្តល់ជូនកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្ស ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ផ្ត...
បេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក

បេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តកំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះបន្តផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក។ គម្រោងនេះ ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លើសពីនេះក្នុងគោលដៅបង្កើតការងារបន្ថែមពង្រងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។ ក្ន...
​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ ​ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី។ មន្ត្រីនិយាយថា ដំរី១ក្បាល​នេះ ​ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ​ក្រោយការងាប់របស់ដំរី ម្ចាស់កំពុង​បោះជំរំ​​រង់​ចាំ​ធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។ មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ ​និងអាជ្ញាធរមូលដ្ឋាននោះទេ ​គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។...
សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះទៅពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិនិត្យមើលការធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។ មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជាម៉ាស៊ីនភ្ជួស្រែ ម៉ាស៊ីនរាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។ យោងតាមរបាយការណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយដឹងថា ខេត្តតា កែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយលើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះមានប្រជាជនសរុប ១,០១៤...
លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

លោក វេង សាខុន គាំទ្រនិងផ្ដល់ការលើកទឹកចិត្ដឲ្យកសិករបន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហការី បានចុះពិនិត្យផលិតកម្មដំណាំបន្លែរបស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស  ក្នុងទិសដៅ ដើម្បីផ្ដល់ការគាំទ្រ និងផ្ដល់ការលើកទឹកចិត្ដ ឲ្យ កសិករ បន្ដខិតខំដាំដំណាំបន្លែត្រសក់ ដើម្បីបង្កើនជីវភាពនិងផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក ក្នុងសម័យកូវិដ- ១៩កំពុងរីករាលដាលពាសពេញពិភព។ នៅថ្ងៃទី១៨កក្កដា ឆ្នាំ២០២០ នេះ លោក គង់ វ៉ុង ប្រជាកសិករ ប្រកបមុខរបដាំដំណាំត្រសក់បានរៀបរាបជូនលោ វេង សាខុនថា ការងារដាំដុះ (ត្រសក់ ត្រឡាច ម្រះ សណ្តែកគួ) ប្រមូលផល បានទៅលក់ទីផ្សារមួយវគ្គរួចហើយបានចំណូល (២លានរៀលក្នុង១លើកដាំក្នុងផ្ទះសំណាញ់ជាមធ្យមទទួលចំណូលបានជាង២៥០០ដុល្លារ ក្នុង១ឆ្នាំតែអាស្រ័យលើទំហំផ្ទៃដី) ការងារបណ្តុំបន្ថែសុវត្ថិភាពនិងបញ្ហាផ្សេងៗទៀតនោះ លោកកំពុងរងចាំខាងក្រសួងកសិកម្ម ណែនាំបន្ដឲ្យដាំ ទើបបានទិនផលខ្ពស់ ។ លោកបានថ្លែងអំណរគុណ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែ...
ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។ លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្...
សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកអតីតយុទ្ធជនបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើម

សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកអតីតយុទ្ធជនបន្តប្រកាន់វីរភាពដ៏អង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់អតីតយុទ្ធកម្ពុជាទាំងអស់ ត្រូវបន្តប្រ​កាន់ភ្ជាប់នូវវីរភាពអង់អាចក្លាហានឱ្យស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិ មាតុភូមិ។ ការក្រើនរម្លឹកបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាស ដែល សម្តេចបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាក្នុងពិធីប្រកាសទទួល​ស្គាល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ​២០២០នេះ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ...
អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ

អភិបាលខេត្តមណ្ឌលគិរីត្រៀមដីចំនួន៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្ដហោះថ្មីនៅពេលរាជរដ្ឋាភិបាលត្រូវការ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាលខេត្ដមណ្ឌលគិរី បានបង្ហាញអំពីគម្រោង នៃការសាងសង់ព្រលានយន្ដហោះថ្មី នៅខេត្តភូមិភាគឦសានមួយនេះ ខណៈខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិកតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់។ ទីតាំងគម្រោងព្រលានយន្ដហោះថ្មីនេះ គឺមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ។ តាមការបញ្ជាក់ឲ្យដឹងពី លោក ស្វាយ សំអ៊ាង នៅថ្ងៃទី១៦ កក្កដានេះថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ពោលនៅកន្លែងចាស់នាពេលបច្ចុប្បន្ន ហាក់មានសភាពចង្អៀត ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញច្រើន។ រាជរដ្ឋាភិបាលសាងសង់ព្រលានយន្ដហោះថ្មីនោះ ព្រលានយន្ដ ហោះចាស់ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ពោលរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពល​រដ្ឋលំហែកម្សាន្ដ។ លោក ស្វាយ សំអ៊ាង បានថ្លែងយ៉ា...