ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងខាងត្បូង បានធ្លាក់ចុះដុនដាបខ្លាំងនៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោយពីកូរ៉េខាងជើង បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងស្រុង និងគំរាមប្រើកងកម្លាំងយោធាវាយប្រហារលើកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់ BBC ។ ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចុះខ្លាំង គឺដោយសារកូរ៉េខាងជើង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដូចជាបិទការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ លុបចោលកិច្ចព្រមព្រៀងផ្នែកយោធា និងលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ មិនតែប៉ុណ្ណោះ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានគំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ រួមទាំងរៀបចំធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ៕...
(ស.អ.ក) ចង់ទូទាត់ប្រាក់រៀល និងប្រាក់យន់របស់ចិន ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន

(ស.អ.ក) ចង់ទូទាត់ប្រាក់រៀល និងប្រាក់យន់របស់ចិន ចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុ នឹងលោក លន់ យ៉េង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ស.អ.ក បានជួបពិភាក្សាជាមួយនឹងធនាគារជាតិនៃកម្ពុជា ដឹកនាំដោយ លោក ឡុង វិបុណ្យឫទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងការប្តូរប្រាក់ នៃធនាគារជាតិនៃកម្ពុជា និងសហការី។ កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីយន្តការនៃការជំរុញការទូទាត់ជាប្រាក់រៀល និង ពាណិជ្ជកម្មក្រៅប្រទេសជាប្រាក់យន់ (ចិន) ក្នុងការធ្វើពាណិជ្ជកម្មអង្ករជាមួយប្រទេសចិន។ ឧកញ៉ា ចាន់ សុឃាំង បានសម្តែងការចាប់អារម្មណ៍ និងគាំទ្រលើគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអ...
លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់រកដំណោះស្រាយ រឿងទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម

លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់រកដំណោះស្រាយ រឿងទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរក្រហម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញមន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីខណ្ឌ ដើម្បីរកដំណោះ ស្រាយ បញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរ ក្រហម និងគម្រោងភ្ជាប់ប្រឡាយទួលពង្រ១ និង២ទៅ ប្រឡាយ បឹងហា ស្ថិតនៅខណ្ឌកំបូល និងខណ្ឌពោធិ៏សែនជ័យ ។ នៅរាជធានីភ្នំពេញ មានអណ្ដូងលូ៥ម៉ឺនអណ្ដូងលូ,ផ្លូវមានជាង ៥៨៣គីឡូម៉ែត្រ ៕...
ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ និងនៅជុំវិញពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CNA ។ ប្រព័ន្ធផ្សព្វផ្សាយ CNA ដដែលបានបន្តថា ការធ្លាក់ចុះនូវការនាំចេញសរុបរបស់សិង្ហបុរី បានធ្លាក់ចុះ២៣.៩ភាគរយ កាលពីខែឧសភា ដោយការនាំចេញផលិតផលមិនមែនគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៨.៨ភាគរយ ការនាំចេញគ្រឿងអេឡិចត្រូនិកធ្លាក់ចុះ១២.៥ ភាគរយ និងការនាំចេញតេលសិលាគីមី (Petrochemical) បានធ្លាក់ចុះ៣១.២ភាគរយ ។ សូមបញ្ជាក់ជូនថា ការធ្លាក់ចុះនូវការនាំចេញពីប្រទេសសិង្ហបុរី គឺដោយសារប្រទេសដែលជាទីផ្សារនាំចេញ បានបិទព្រំដែនដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលក្នុងនោះ មានប្រទេសចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ៕...
កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

កងយោធពលខេមរភូមិន្ទទិញរថយន្ត២៩០គ្រឿងពីប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កម្ពុជាបានបញ្ជាទិញរថយន្តយោធាចំនួន២៩០ គ្រឿងពីប្រទេសចិន និងចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារ តាមអង្គភាពនីមួយៗ ។ លោកសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលរថយន្តយោធា ចំនួន ២៩០ គ្រឿងដែលបញ្ជាទិញពីចិន ដើម្បីចែកជូន ដល់បណ្តាស្ថាប័ន អង្គភាពនៃ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាន នគរ បាលជាតិ ។ មន្ត្រីជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ២០២០នេះថា ការទិញរថយន្តយោធាទាំងនេះមិនប្រើប្រាស់ថវិកា របស់រដ្ឋឡើយ ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវ នាវដល់សប្បុរសជន ក្នុងស្រុកនានា ដើម្បី ប្រមូលថវិកាទិញរថយន្តធុនធំ២៩០ គ្រឿងពី ប្រទេសចិន សម្រាប់យកមកប្រើប្រាស់ ក្នុងវិស័...
លោក ស៊ុន ចាន់ថុល បានយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5″ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

លោក ស៊ុន ចាន់ថុល បានយកថវិកាវិភាគទានសប្បុរសធម៌ចំនួន ៨០០ ៤៨០ ០០០រៀលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា 5″ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននាំយកថវិកា វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅប្រគល់ ជូនមន្ទីរ ពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ។ សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើ...
ព្រឹទ្ធសភាអនុម័តគាំទ្រ ៥៨លើ៥៨សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពី«ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ»

ព្រឹទ្ធសភាអនុម័តគាំទ្រ ៥៨លើ៥៨សម្លេង លើសេចក្តីព្រាងច្បាប់ស្តីពី«ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការីបានចូលទៅការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា (១៦មិថុនាឆ្នាំ២០២០)ដោយបានធ្វើការបកស្រាយពន្យល់នីតិវិធីជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា ដោយអនុវត្តស្របតាមគោលការណ៏លទ្ធិប្រជាធបិបតេយ្យ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានវិសាលភាពអនុវត្តចំពោះ ៖ -ការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលត្រូវផ្តល់ដល់រដ្ឋធ្វើសំណើទាំងអស់ ទោះបីរដ្ឋធ្វើ សំ ណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ -ការស្វែងរកការជួយផ្នែកច្បាប់ក្នុងវិស័យព្រហ្ម ទណ្ឌពីរដ្ឋទទួលសំណើទាំងអស់ទោះបី រដ្ឋទទួលសំណើនោះមិនមានកិច្ចព្រមព្រៀងជាមួយនឹងព្រះរាជាណាចក្រកម្ពុជាក៏ដោយ។ ច្បាប់នេះ ក៏មិនរារាំងដល់ការធ្វើសំណើ ឬទទួលសំណើ ទាក់ទងនឹងការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ឬកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយរដ្ឋបរទេសណាមួយ តាមរ...
ចំណតរថយន្តក្រោមដីនៅសួនច្បារមុខស្ថានទូតអាមេរិក អាចផ្ទុករថយន្តបានជាង៣០០គ្រឿង 

ចំណតរថយន្តក្រោមដីនៅសួនច្បារមុខស្ថានទូតអាមេរិក អាចផ្ទុករថយន្តបានជាង៣០០គ្រឿង 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចំណតរថយន្តក្រោមដី សួនច្បារពីលើ នៅត្រង់ចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច (សួនច្បារ មិត្តភាពកម្ពុជាថៃ) ទំហំពីរជាន់អាចផ្ទុករថយន្តបាន ៣៤០គ្រឿង ហើយសាងសង់សម្រេចបាន១០០ភាគរយ និងដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។ សូមបញ្ជាក់ថា លក្ខណៈពិសេសនៅចំណតរថយន្តនេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់១០ ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រ សម្រាប់ចំណតរថយន្ត ប្រព័ន្ធអគ្គិភ័យជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្ត និងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។ ចំណតរថយន្តក្រោមដី ធ្វើឡើងក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធា រណៈ ដើម្បីចតរថយន្ត និងសម្រួលដល់ការកកស្ទះចរាចរណ៍ និងធ្វើឲ្យសណ្តាប...
ក្រសួងសាធារណៈការណ៍៖ ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាប្រាក់ជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ក្រសួងសាធារណៈការណ៍៖ ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាប្រាក់ជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។ តាមរបាយការណ៍ចេញផ្សាយដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា  ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖ • លើសពី ៥ភាគរយ-១០ភាគរយ មានចំនួន ៣គ្រឿង • លើសពី ១០ភាគរយ-២០ភាគរយ មានចំនួន ១៩៨គ្រឿង • លើសពី ២០ភាគរយ មានចំនួន ៧៥គ្រឿង ក្រសួងបានបញ្ជាក់ថា សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ​៕...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោកនៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃទី១៧ ខែមិថុនានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជិត៤៥ម៉ឺននាក់ហើយ គឺចំនួន៤៤៥ ១៨៥ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បន្តកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី១៧ដដែលនេះ មនុស្សឆ្លងវីរុសកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានកើនឡើងដល ៨ ២៥១ ០៦៨នាក់ ខណៈដែលអ្នកជំងឺចំនួន ៤ ២៩៩ ២២១នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ និងមានចំនួនមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេដែបន្ទាប់មក មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ ៕...