សម្តេចក្រឡាហោម៖ បញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទប់ស្កាត់ឱ្យបានការលួចឆ្លងកាត់ព្រំដែន
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានបញ្ជាអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសកម្ពុជា ទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែន ។
សម្តេចក្រឡោហោម បានលេីកឡេីងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ប្រទេសថៃពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅ ឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅក៏ខុស អ្នកនាំក៏ខុសច្បាប់ដូចគ្នា ។
សម្តេចក្រឡាហោម បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀ...








