អាមេរិកព្រមានចិនឲ្យសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មឲ្យបានឆាប់
លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានសរសេរព្រមានតាមប្រព័ន្ធ Twitter លើមេដឹកនាំរបស់ប្រទេសចិន សម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងអាមេរិក និងចិន នៅពេលដ៏ឆាប់ខាងមុខនេះ ដែលនេះបើតាមការចុះផ្សាយរបស់ RT ។
លោក ត្រាំ បានសរសេរបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងអាមេរិក និងចិន នឹងកាន់តែអាក្រក់ជាងនេះទៅទៀត ប្រសិនចិនរង់ចាំរហូតដល់ការបោះឆ្នោតសម្រាប់អាណត្តិទី២របស់លោកនៅឆ្នាំ២០២០ខាងមុខ ។
លោក ត្រាំ បានបន្ថែមថា លោកនឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបន្តទៀតនៅអាណត្តិទី២ ហើយនៅពេលនោះ ផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានទំហំធំធេងបំផុត ដែលផ្ទុយពីការរំពឹងទុករបស់ចិន ៕...