ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និងក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។ យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាននិយាយថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖ ១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា និងចូលរួមចំណែកដល...
ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​កាលពីថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​​ ព្រះករុណាជាអង្គម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវី រុស ផ្លូវដង្ហើមថ្មី កូ រ៉ូ ណា ។ សូមបញ្ជាក់​ថា​ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អំពីចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្...
ទំហំទឹកប្រាក់់ប្រមាណ​ ១៧០០​លានដុល្លារអាមេរិក​លើ គម្រោង​វិនិយោគអគ្គិសនី​ដុតធ្យូងថ្មចំនួន៣

ទំហំទឹកប្រាក់់ប្រមាណ​ ១៧០០​លានដុល្លារអាមេរិក​លើ គម្រោង​វិនិយោគអគ្គិសនី​ដុតធ្យូងថ្មចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ​ ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៧ ខែកុម្ភៈនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “សំណើ​រ​សុំការពិនិត្យ​សម្រេច​លើ​គម្រោង​​វិនិយោគចំនួន ៣ ។ ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២ គម្រោងខ្សែបណ្ដាញ ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប ។ ទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង”។ គម្រោងវិនិយោគអគ្គិសនីទាំង៣នេះ មានទំហំវិនិយោគប្រមាណ ១៧០០លានដុល្លារ ក្នុងនោះរួមមាន ៖ ១. រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្ម ដែលមាន...
លោក ជា សុផារ៉ា៖ ប្រកាសដកប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល

លោក ជា សុផារ៉ា៖ ប្រកាសដកប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានសេចក្តីប្រកាសបញ្ចប់ភារកិច្ចលោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ។ ដោយតែងតាំងលោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ជំនួសលោកលឹម ចាន់សូភី ដែលត្រូវដកចេញ ។ សូមអានសេចក្តីប្រកាសដូចខាងក្រម៖...
សម្តេចតេជោថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិននិងកម្ពុជាឡើយ

សម្តេចតេជោថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិននិងកម្ពុជាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៥គុម្ភៈនេះ ដោយ​​​សម្តេចប្រកាសថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ ហើយវត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។​​ សម្តេចតេជោមានប្រសាសន៍ទៀតថា«សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ ហើយ កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នា»។ សម្តេចតេជោមានប្រសាសន៍ថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភព​លោក​ ហើយ​​ សម្តេចតេជោ​​បានស្នើរដ្ឋាភិបាលចិនបន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជាជាពិសេសរោងចក្ររបស់ចិននៅកម្ពុជាឱ្យបន្តដំណើរការដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។ សម្ត...
ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយតាមទូរស័ព្ទជាមួយព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះថា ចិនអាចគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាបានដោយក្រុមអ្នកជំនាញចិនអាចដឹងពីមនុស្សដែលផ្ទុកវីរុសផ្លូវដង្ហើមួយនេះ ទោះបីមិនទាន់ចេញរោគសញ្ញាក៏ដោយ ។នេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងចំនួន ៧៣ នាក់បន្ថែមទៀតពីថ្ងៃព្រសហស្បតិ៍ដល់ថ្ងៃសុក្រនេះដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលរុញច្រានកំណើនមនុស្សស្លាប់សរុបអោយកើនឡើងដល់ចំនួន ៦៣៨ នាក់ហើយ ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ៦៣៨ នាក់នោះ គឺមនុស្សស្លាប់ចំនួន ៦៣៦ នាក់នៅប្រទេសចិន និងម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ។ ចំណែកចំនួនមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងថ្មីចំនួន ៣១៤៣ នាក់ផងដែរ ដែលរុញច្រានកំណើនមនុស្សឆ្លងវីរុសនេះឲ្យកើនឡើងដល់ ៣...
ក្រុមហ៊ុនអាមេរិក  ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា 

ក្រុមហ៊ុនអាមេរិក  ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី ០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ ជាច្រើនទៀតផងដែរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោករដ្ឋមន្ត្រី បន្តទៀតថា ផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុព...
ប្រធានាធិបតីចិន លោក ស៊ីជីន ពីង បានទុកកម្ពុជាជាមិត្ត «ដែកថែប»

ប្រធានាធិបតីចិន លោក ស៊ីជីន ពីង បានទុកកម្ពុជាជាមិត្ត «ដែកថែប»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយ: ជា ចន្ទបរិបូណ៌ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនតែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពា ណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។ ជាការឆ្លើយតប លោកប្រធានាធិបតីបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហា...
មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីសេវាកម្មបន្ទាន់របស់ប្រទេសអ៊ីតាលី (Emergency Services) បាននិយាយថា រត់ភ្លើងល្បឿនលឿនមួយខ្សែបានរត់ខុសផ្លូវនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ នៅខេត្ត ឡូឌី (Lodi) ភាគខាងជើងនៃប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។​ នេះបើ យោងតាមការផ្សព្វផ្សាយរបស់ Reuters ។ មន្ត្រីដដែលបានបន្តថា មនុស្សដែលបានបាត់បង់ជីវិតទាំងពីរនាក់នោះគឺជាបុគ្គលិកផ្នែកបើកបរ និងមនុស្សចំនួន២៧នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបង្ហាញពីមនុស្សសរុបនៅលើរថភ្លើងល្បឿនលឿននេះទេ ។ ចំណែកមូលហេតុដែលនាំឲ្យរត់ភ្លើងនោះរត់ខុសផ្លូវនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដោយក្រុមមន្ត្រីជំនាញអ៊ីតាលីនឹងបើកការស៊ើបអង្កេតរកមូលហេតុច្បាស់លាស់សិន ៕...