ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ 

ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ  ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ បើគណ:កម្មការអឺរ៉ុបពិតជាអនុវត្តនយោបាយគាំពាររបស់ខ្លួនដោយឈរលើគោលការណ៍សុទ្ធចិត្ត គណ:កម្មការមួយនេះត្រូវតែគោរពអធិបតេយ្យជាតិនិងឯករាជ្យភាពរបស់កម្ពុជា ។ ប្រជាជនកម្ពុជា អរគុណដល់គណ:កម្មការអឺរ៉ុបដែលបានផ្តល់ភាពអនុគ្រោះពន្ធដល់កម្ពុជាកន្លងមក ប៉ុន្តែក៏មិនអាចទទួលបានជាដាច់ខាត ប្រសិន​បើគណ:កម្មការអឺរ៉ុបចង់បង្វិលកម្ពុជាតាមតែអំពើចិត្តរបស់ខ្លួន ដែលជាការឈានទៅរំលោភបំពានសិទ្ធិនិង បំផ្លាញសន្តិភាពនៅកម្ពុជា។ តាមរយ:​ក្រោម​លេស« ការស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ដូចដែលគេបាននិងកំពុងធ្វើនេះ ហើយព្យាយាមអោយគណបក្សនយោបាយមួយដែលល្មើសច្បាប់មិនគោរពឆន្ទ:ប្រជាពលរដ្ឋឃុបឃិតជាមួយបរទេស អនុវត្តផែនការបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ តើ ឯណាទៅតម្លៃនៃប្រទេសមួយ បើគ្រាន់តែអនុវត្តច្បាប់ប្រទេសខ្លួនសោះ ធ្វើមិនបាន ហើយបែរជាត្រូវប...
សម្តេចតេជោបើកការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មាន​​តម្លៃ ៥៦.១លានដុល្លារអាមេរិក

សម្តេចតេជោបើកការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មាន​​តម្លៃ ៥៦.១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម​​ពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ប្រវែងសរុបជាង ៧២គីឡូម៉ែត្រមានតម្លៃទឹកប្រាក់ ៥៦.១លានដុល្លារអាមេរិក ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទ...
ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេសនិយមចូលចិត្តជួល ជាងទិញសម្លៀកបំពាក់ប្រណិតដើម្បីស្លៀកពាក់ទៅចូលរួមក្នុងពិធីផ្សេងៗ មានពីធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម ។ នៅពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រណិតជាច្រើនយីហោ (Brands) ជាពិសេសគឺរ៉ូបសម្រាប់ស្ត្រី យីហោ ជែន ហ្សេហ្វឺដសុន (Jane Sherpherdson) ទទួលបានអតិថិជនជួលច្រើនជាងគេនៅទូទាំងប្រទេស ។ លោកស្រី សាហ្កា ម៉េរ៉ា (Sagar Mehra) អ្នកគ្រប់គ្រងប្រតិបត្តិការសម្លៀកបំពាក់យីហោ ជែន ហ្សេហ្វឺដសុន បាននិយាយថា អតិថិជនអាចជួលរ៉ូបមួយ តម្លៃចន្លោះពី៣០០ផោនស្មើនឹង៣៩០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ។ បើរ៉ូបប្រភេទ អាឡិចសាន់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) ត្រូវបានជួ លក្នុងតម្លៃ៥០០ផោនស្មើនឹង៦៥០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ និងត្រូវបានលក់ក្នុងតម្លៃ៥០០០ផោន ស្មើនឹង៦៥០០ដុល្លារអាមេរិកក្នុងរ៉ូបមួយ ៕...
ចំបុីខ្មៅចេញពីពន្ធនាគានិង​​មានសេរីភាពវិញហើយបន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ចំបុីខ្មៅចេញពីពន្ធនាគានិង​​មានសេរីភាពវិញហើយបន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវយិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែត្រូវបានបុរស់មានគ្នា ៣នាក់ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន ៣ក្រញ៉រ។ យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយ ផ្តន្ទាទោស យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។ ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានជាប់ឃុំអស់រយៈពេល ១ឆ្នាំមកនេះ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្សនិងប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្សនិងប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាពនៅរសៀលថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ លោក ប៊ុនញ៉ាំង វរជីត បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរជាប្រទេសភូមិផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងល្អជាងនេះទៀតក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។ លោក ប៊ុនញ៉ាំង វរជីត មានប្រសាសន៍ថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់លើកទំនាក់ទំនងប្រទេសទាំងពីរឲ្យទៅជាទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង...
ធ្វើយ៉ាងណាដើម្បីឲ្យដឹងថា ព័ត៌មាននោះពិត ឫក្លែងក្លាយ?

ធ្វើយ៉ាងណាដើម្បីឲ្យដឹងថា ព័ត៌មាននោះពិត ឫក្លែងក្លាយ?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មួយរយៈចុងក្រោយនេះ ព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានគេយកមកនិយាយស្ទើរពាសពេញពិភពលោក។ តាមពិតទៅ ព័ត៌មានមិនពិតបានកើតមានរាប់សតវត្សរ៍មកហើយ ប៉ុន្តែកាលដើមឡើយគេនិយមហៅថា “ពាក្យចចាមអារ៉ាម” ហើយបច្ចុប្បន្ននេះគេក៏បង្កើតពាក្យថ្មីថា “ព័ត៌មានក្លែងក្លាយ” ។ ដើម្បីងាយសម្គាល់ និងពិចារណាលើព័ត៌មានមួយថា “ពិត ឬ មិនពិត” នោះ ខ្ញុំសូមចែករំលែកនូវកំណត់សំគាល់ត្រួសៗចំនួន ៨ ចំណុច៖ ទី១៖ នៅពេលដែលអានព័ត៌មាន គួរពិចារណាលើប្រភពព័ត៌មាននោះ តើបុគ្គលណាម្នាក់ជាអ្នកសរសេរ ជាសកម្មជនហ្វេសប៊ុក ឬចេញមកពីស្ថាប័នព័ត៌​មាន​វិជ្ជាជីវៈ? ទី២៖ សូមកុំអានតែលើចំណងជើង សូមអានអត្ថបទទាំងមូលដើម្បីឲ្យដឹងថាចំណងជើងនោះឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារអត្ថបទទាំងមូលដែរឬទេ? ពេលខ្លះចំណងជើងសរសេរដូចជារឿងពិត ប៉ុន្តែខាងក្នុងអត់មានអ្វីជាអំណះអំណាងទាល់តែសោះ។ ទី៣៖ គួរពិនិត្យមើលអ្នកនិពន្ធ អ្នកសរសេរ ថាតើគាត់ជាអ្នកនិពន្ធ អ្នកសរសេរដែលមានវ...
នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុហើយ

នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មាន បណ្តោយ ២៩៤ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ១៦៤៨នាក់នាវិក ចំនួន ១០២៥នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ មុននិងចាកចេញទៅវិញនៅ ម៉ោង ៧យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
ទូតខ្មែរជំនាន់ថ្មីប្រចាំ​​នៅប្រទេសថៃ«៩ខែនេះទទួលបានមេដាយចំនួ៣»

ទូតខ្មែរជំនាន់ថ្មីប្រចាំ​​នៅប្រទេសថៃ«៩ខែនេះទទួលបានមេដាយចំនួ៣»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេស​កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និង​ក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។ យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាឲ្យដឹងថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖ ទី១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា...
ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនមិត្តអ្នកអាន៖ កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ!!! ដើម្បីពិសាកាហ្វេមួយកែវដែលរោយពីលើដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ។ កាហ្វេ​រោយមាសឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុងពេញនិយមនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង។ ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវទេសចរមកកំសាន្តរហូតដល់១៦ លាននាក់កាលពីឆ្នាំ២០១៩ កន្លង​ទៅនេះ។ រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋានស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារធនធានប្រេង តែ​​ជាក់ស្តែងចំណូលបានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។ អគាររចនាបទប្លែកៗនិងទំនើបៗនិងអគ...
ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សក្នុងល្បឿនលឿននៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្សអស់ចំនួន ៩១០ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក គិតត្រឹកព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។ ក្នុងពេលដំណាលគ្នានេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង ៤០០០០ នាក់ដែរ ដោយមនុស្សដែលបានឆ្លងថ្មីចំនួន ២៦១៨ នាក់នៅប្រទេសចិន ខណៈដែលចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់ ។ សូមបញ្ជាក់ជូនថា ចំពោះអ្នកជម្ងឺវីរុសផ្លូវដង្ហើមកូរ៉ូណាចំនួន ៣៣៤២ នាក់ ក៏បានជាសះស្បើយផងដែរ ដែលជាកំណើននៃអ្នកជម្ងឺដែលជាសះស្បើយក្នុងល្បឿនលឿនដូចគ្នាទាំង មនុស្សស្លាប់ និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ៕...