ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនៈលោកបណ្ឌិតឧកញ៉ាភិរម្យ វិចិត្រដារ៉ា ៖ មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក «ប្រសិនបើខ្ញុំដើរជាមួយមនុស្សពីរនាក់ ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំ ។ ខ្ញុំនឹងរើសយកចំណុចល្អរបស់គេ ហើយរកចំណុចមិនល្អរបស់គេ មកកែប្រែខ្លួនខ្ញុំ» ។ អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលអ្នកជួបក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ជីវិត​ ការឈឺចាប់ ភាពជោគជ័យ គឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ ៕...
ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងបន្ថែមទៀតចំនួន ៧៣ នាក់ក្នុងចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ បានរុញច្រានឲ្យកំណើននៃមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៦៥ នាក់ហើយ ដែលជាកំណើនក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ ដែលនេះបើតាម Google News ។ ក្រុមអាជ្ញាធរចិនបានបន្តថា ចំនួនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមួយនេះ ក៏បានកើនឡើងក្នុងល្បឿនណាស់ដែរ ដោយមនុស្សចំនួន ៣១៥៦ នាក់បានឆ្លងបន្ថែម ដែលរុញច្រានកំណើនសរុបនៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះឲ្យកើនឡើងដល់ ២៨២៦១ នាក់ហើយ ។ សូមបញ្ជាក់ថា ទាំងកំណើននៃចំនួនមនុស្សស្លាប់ និងទាំងកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ គីភាគច្រើនបំផុតនៅក្នុងប្រទេសចិនផ្ទាល់តែម្តងជាទីដែលវីរុសនេះបានផ្ទុះឡើង ដោយប្រទេសផ្សេងក្រៅពីចិន គឺមានមនុស្សតែពីរនាក់ប៉ុណ្ណោះ ៕...
កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានទទួលជួបលោក THUREING AUNG នាយកក្រុមហ៊ុន  Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈនេះ ។ ក្នុងជំនួបនេះមានគោលបំណងដាក់ទុនវិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់ ។ លោកTHUREING AUNG  បានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។ លោករដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងគាំទ្រ ចំពោះទស្សន វិស...
រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ម៉ាហ្ស៊ីម យូវ៉េដូវ (Maxim Uvaydov) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian news agency នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះថា ក្រសួងនឹងមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតម្ហូបអាហារពីប្រទេស ចិននោះទេ ទោះបីជាមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក៏ដោយ ។ លោក ម៉ាហ្ស៊ីម យូវ៉េដូវ បានបន្ថែមថា រុស្ស៊ីនៅតែទទួលយកការផ្គត់ ផ្គង់ផលិតផលម្ហូបអាហារពីចិន ខណៈដែលរហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានដែលបង្ហាញថា វីរុសផ្លូវដង្ហើមកូរ៉ូណាអាចឆ្លងតាមរយៈផលិតផលម្ហូបអាហារនោះទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះដែរ ចំនួមនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់៤៩២នាក់ហើយ ដែលមនុស្សស្លាប់ចំនួន ៤៩០នាក់នៅប្រទេសចិន ម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ហើយចំនួមនុស្សដែលបានឆ្លងវីរុសនេះ ក៏បាន កើនឡើងយ៉ាងលឿនផងដែររហូតដល់ជិត ២៥០០០នាក់ហើយ ៕...
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ។ អញ្ជេីញមកទទួលសម្តេតេជោហ៊ុន សែន និងគណប្រតិ្តភូនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងគឺមាន លោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹងអញ្ជើញជួបជាមួយ​ លោកនាយករដ្ឋមន្រ្តី​ និងប្រធានាធិបតីចិន ៕...
សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេអ៊ូល៖  មុនពេលចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយលោកជុង សៃឃ្យូង (Chung Sye Kyun)នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការពិសារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ស...
ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៩២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិនចំនួន៤៩០នាក់ នៅហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំណែកមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន២៤៥៣៤នាក់ដែរ ដោយមនុស្សចំនួន២៤៣២៤នាក់បានឆ្លងនៅប្រទេសចិន និងមនុស្សប្រមាណ១៧៦នាក់ បានឆ្លងនៅក្រៅប្រទេសចិន ។ លោក តេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកមានឱកាសល្អក្នុងការផ្អាកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅពេលខាងមុខ ៕    ...
សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ​តបតាមការអញ្ជើញរបស់ឯកឧត្តម​ លី​ ខឺឈាង​ នាយក​រដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ ​នៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន​ នៅថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ ២០២០ ។ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាដូចខាងក្រោម៖ ...
គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Ophelle BOURHIS ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជាដែលអាចទាក់ទាញការវិនិយោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមា...