សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់សារជាថ្មី ជុំវិញការផ្អាកដំណើរអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដោយមូលហេតុ ខាងក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេច ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានផងដែរ។
តាមរយៈហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះ ថា « សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។
ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំ...







