ព្រះរាជជីវប្រវត្តិសង្ខេបរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ១៩៣០ដល់១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា FRANCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារំាង សាសលូឡូបា (CHASSELOUP LAUBAT) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
លុះដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសតាំង និងថ្វាយព្រះរាជឋានៈជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរាជធានីភ្នំពេញ។ ឆ្នាំ១៩៤៦ ព្រះអង្គបានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេសបារំាងតាមការ អញ្ជើញរ...








