កូនស្រី ឯកឧត្តមបណ្ឌិត ញឹម ខេមរា គឺ លោកជំទាវ ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយកSMEs ថ្មីជំនួស ឯកឧត្តម ពៅ វណ្ណដា ដែលត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមានឋាន:ស្មើ អនុរដ្ឋលេខាធិការ
ភ្នំពេញ៖ កូនស្រី ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ លោកជំទាវ ញឹមខេមរា រូហ្សា ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាផ្លូវការហើយ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមករាឆ្នាំ២០២៦។
ការតែងតាំងនេះធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា លោកជំទាវ ញឹមខេមរា រូហ្សា ដែលមានអាយុមិនដល់៣០ឆ្នាំផងនោះ គឺជាកូនស្រីបង្កើតរបស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបច្ចុប្បន្នកំពុងតែកាន់ដំណែងជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅអាណត្តិទី៧នៃរាជរដ្ឋាភិបាល។
កូនស្រី...








