លោករដ្ឋមន្ត្រី ហេង សួរ ស្វាគមន៍ចំពោះកិច្ចសហការជាមួយសហជីពក្នុងការលើកកម្ពស់វិស័យការងារកាន់តែប្រសើរ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងលើកទឹកចិត្តដល់សហជីពទាំងអស់នៅកម្ពុជា ប្រើយន្តការពិភាក្សាគ្នា និងសហការគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងគោលដៅធ្វើយ៉ាងណាឱ្យវិស័យការងារកាន់តែមានភាពល្អប្រសើរ។
ការលើកឡើងនេះ គឺក្នុងឱកាសដែល លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចពិភាក្សាការងារនេះ លោក ហេង សួរ និងលោកស្រី យ៉ាង សុភ័ណ្ឌ បានផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការការងារ និងការបង្កើនទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ រួមទាំងជម្រុញក្របខណ្ឌគោលនយោបាយជាតិសម្រាប់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀតនាថ្ងៃអនាគត។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការអនុវត្តកម្មវិ...








