ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដាក់ផែនការជំរុញឲ្យចលនាភូមិមួយផលិតផលមួយអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដាក់ផែនការជំរុញឲ្យចលនាភូមិមួយផលិតផលមួយអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី ដែលទើបមកកាន់ដំណែង ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយនៅថ្ងៃទី៣១ខែសីហានេះ បានប្តេជ្ញាថា នឹងជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបង្កើនប្រសិទ្ធភាពការងារ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឲ្យប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលខ្ពស់។ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ការធ្វើឲ្យសម្រេចបានដូច្នោះគឺ ស្របតាមយុទ្ធសាស្រ្ដបញ្ចកោណគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ឯកឧត្ដមកិត្ដិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ទើបតែមកចូលកាន់ដំណែងភ្លាមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី បែបនេះក្នុងឱកាសដែលបានអញ្ជើញ ចូលរួម ក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំមន្ដ្រីរាជការ នៅអគ្គលេខាធិការដ្ឋ...
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងសហការី​ជួបសម្តែងការគួរសម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងសហការី​ជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។  
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឲ្យបញ្ឈប់ និងលុបបំបាត់ជាបន្ទាន់ នូវវប្បធម៌អន្តរាគមន៍តែងតាំងតួនាទី និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីឲ្យការងារនេះប្រព្រឹត្តិទៅមានតម្លាភាព ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងមិនឲ្យកើតមានបញ្ហាអយុត្តិធម៌ក្នុងសង្គម។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លេីកឡេីងក្នុង ពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា បញ្ហាអន្តរាគមន៍មានច្រើនទម្រង់ ដែលកន្លងមក មានករណីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ហើយអ្នកអន្តរាគមន៍នោះក៏ត្រូវបានឃាត់ខ្លួន និងផ្ដន្ទាទោស ហើយបញ្ហាអន្តរាគមន៍មួយទៀត គឺការតែងតាំងតួនាទី ដែលបញ្ហានេះក៏ត្រួតពិនិត្យ និងត្រូវធ្វើឲ្យគ្រប់លក្ខណ...
UN កោតសរសើរកម្ពុជា ជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

UN កោតសរសើរកម្ពុជា ជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ (Oktavianto PASARIBU) នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ។ សូមបញ...
មេធាវីលោកថាក់ស៊ីន កំពុងរៀបចំឯកសារដើម្បីសុំការលើកលែងទោសពីព្រះមហាក្សត្រ

មេធាវីលោកថាក់ស៊ីន កំពុងរៀបចំឯកសារដើម្បីសុំការលើកលែងទោសពីព្រះមហាក្សត្រ

សង្គម និងកម្សាន្ត
  យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មេធាវីរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីស្វែងរកសុំការលើកលែងទោសពីព្រះមហាក្សត្រ។ លោក វិនយ៉ាត ឆាតម៉ុនទ្រី (Winyat Chartmontree) មេធាវីរបស់លោក ថាក់ស៊ីន បានបន្ថែមថា កាលបរិច្ឆេទមិនទាន់កំណត់នៅឡើយទេ។ ជាធម្មតា អ្នកទោសដែលបានអនុវត្តទោសមួយភាគបី ឬជាប់ពន្ធនាគារយ៉ាងតិច៨ឆ្នាំ ទើបអាចដាក់សំណើសុំលើកលែងទោសពីព្រះមហាក្សត្របាន។   លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយត្រូវបានបញ្ជូនទៅកាន់កន្លែងដាច់ពីគេនៃពន្ធនាគារ Remand ក្រុងបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីតុលាការកំពូលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។ ក្នុងរយៈពេល១៣ ម៉ោង លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Police General ដោយសារអាការៈឈឺទ្រូង ល...
ឧកញ៉ា ហុង ឆេងឈុន ត្រូបានតែងតាំងជា ឧត្ដមទីប្រឹក្សា គណ:សង្ឃនាយក គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

ឧកញ៉ា ហុង ឆេងឈុន ត្រូបានតែងតាំងជា ឧត្ដមទីប្រឹក្សា គណ:សង្ឃនាយក គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
  ឧកញ៉ា ហុង ឆេងឈុន (Hong ChhengChhun) ត្រូវបានសម្ដេចព្រះមហា សុមេធាធិបតី សម្ដេចព្រះសង្ឃនាយក គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចតែងតាំងជា ឧត្ដមទីប្រឹក្សា គណ:សង្ឃនាយក គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ៕  
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៣ (GS53-F3) និងអនុស្ថានីយទី១១ (GS11-F7)ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៣ (GS53-F3) និងអនុស្ថានីយទី១១ (GS11-F7)ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងចន្លោះម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥៣ (GS53-F3) និងអនុស្ថានីយទី១១ (GS11-F7) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២)សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ ប្រភពពីហ្វេសប៊ុកអគ្គិសនីកម្ពុជា (EDC)...
ឯកឧត្តម ផាន អូន និងសហការីចូលជួបសម្តែងការគួរសម និងគោរពអបអរសាទរលោកជំទាវកិត្តិសង្គហបណ្ឌិតឃួន សុដារី ប្រធានរដ្ឋសភា

ឯកឧត្តម ផាន អូន និងសហការីចូលជួបសម្តែងការគួរសម និងគោរពអបអរសាទរលោកជំទាវកិត្តិសង្គហបណ្ឌិតឃួន សុដារី ប្រធានរដ្ឋសភា

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានដឹកនាំសហការីចូលជួបសម្តែងការគួរសម និងគោរពអបអរសាទរលោកជំទាវកិត្តិសង្គហបណ្ឌិត នៅវិមានរដ្ឋសភា។...
ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣០ ខែសីហានេះ​ បានចេញសេចក្តី ជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥

សង្គម និងកម្សាន្ត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំង២៥ នៅទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ។    ...