ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ការប្រកួតជើងឯកប្រូវីដាថ្នាលគុនខ្មែរ ឧបត្ថម្ភដោយ ប្រូវីដាទឹកស្រ្ពីងបូកគោ

ការប្រកួតជើងឯកប្រូវីដាថ្នាលគុនខ្មែរ ឧបត្ថម្ភដោយ ប្រូវីដាទឹកស្រ្ពីងបូកគោ

សង្គម និងកម្សាន្ត
ភ្នំពេញ: ការប្រកួតដណ្តើមជើងឯកប្រូវីដាថ្នាលគុនខ្មែរ ចាប់ផ្តើមប្រកួតពីថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣ នេះហើយ រៀងរាល់ថ្ងៃព្រហស្បត៌ វេលាម៉ោង៥ល្ងាចដល់៧យប់ នៅស្ថានីយន៌ទូរទស្សន៌ថោន ហ្វូលអេចឌី។ ការប្រកួតមានរយៈពេលបីខែ ប្រកួតវិលជុំក្នុងពូល ចែកជាពីរពូល ពូលA មានកីឡាករ ៖ ផានិត វ៉ាន់ហួន មកពីក្លឹបសុវណ្ណកុមាគុនខ្មែរ រិទ្ធ ភូបាន មកពីក្លឹបគុហារព្រហ្មជ័យ (ស,រ) ឯក ប៊ុនថី មកពីក្លឹបព្រះខែសែនជ័យ មិត្ត រមលី មកពីក្លឹបសុភាពគុនខ្មែរ ពូលB មានកីឡាករ ៖ ឃន មហិទ្ធិឬទ្ធិ មកពីក្លឹបមហិទ្ធិរិទ្ធមេសរថ្ងក សៅយ៉ាន់ វិសាល មកពីក្លឹបសៅយ៉ាន់នាគា អេលីត សំណាង មកពីក្លឹបនាយកដ្ឋានអង្គរក្ស ឃាង គឹមអាង មកពីក្លឹបសំរោងកោងកីឡា ការប្រកួតវិលជុំក្នុងពូល ជ្រើសរើសយកកីឡាករលេខ១និងលេខ២ ចេញពីពូល មកប្រកួតខ្វែង ដើម្បីយកអ្នកឈ្នះប្រកួតជាមួយអ្នកឈ្នះ ដណ្តើមយកខ្សែក្រវ៉ាត់ប្រូវីដាថ្នាលគុនខ្មែរ។ បងប្អូនអាចចូលរួមទស្សនាផ្ទាល់ដោយ...
កសិករកម្ពុជាកំពុងក្លាយជាចំណែកដ៏សំខាន់ក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក

កសិករកម្ពុជាកំពុងក្លាយជាចំណែកដ៏សំខាន់ក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានលើកឡើងថា  កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់មួយក្នុងការលេីកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោក ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រេីនជាងគេលេីពិភពលោកហើយត្រូវបានហាមមិនឲ្យមានការនាំចេញអង្ករសធម្មតាដេីម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលេីស៦ លានតោនសម្រាប់នាំចេញ ដែលធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលេីពិភពលោក។ ទន្ទឹមនឹងនេះកម្ពុជាក៏នៅមានសក្តានុពលខ្ពស់ក្នុងការបង្កេីនផលិតកម្មស្រូវនៅលេីផ្ទៃដីដែលមានស្រាប់ និងពង្រីកទី...
លោកជំទាវទន្តបណ្ឌិត អេង លីគង់   សូមចូលរួមអបអរសារទរ លោកទន្តបណ្ឌិត ប៉ូច សុភារត្ន័ ដែលបានបោះឆ្នោតជាប់លេខរៀងខ្ពស់ជាងបេក្ខភាពនានា ក្នុងការិយាល័យក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិអណ្ណត្តិទី៣

លោកជំទាវទន្តបណ្ឌិត អេង លីគង់  សូមចូលរួមអបអរសារទរ លោកទន្តបណ្ឌិត ប៉ូច សុភារត្ន័ ដែលបានបោះឆ្នោតជាប់លេខរៀងខ្ពស់ជាងបេក្ខភាពនានា ក្នុងការិយាល័យក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិអណ្ណត្តិទី៣

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកជំទាវទន្តបណ្ឌិត អេង លីគង់  ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៑ាននៅកម្ពុជា សូមចូលរួមអបអរសារទរលោកទន្តបណ្ឌិត ប៉ូច សុភារត្ន័ ដែលបានបោះឆ្នោតជាប់លេខរៀងខ្ពស់ជាងបេក្ខភាពនានាក្នុងការិយាល័យក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិអណ្ណត្តិទី៣ សូមជូនពរលោកទទួលបានជោគជ័យល្អប្រសើរថែមទៀតក្នុងការដឹកនាំវិស័យទន្តសាស្រ្តនៅកម្ពុជានាថ្ងៃអានាគត។...
មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះអនុវត្តវិធានការលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលប្រកបអាជីវកម្មមិនសុចរិត

មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះអនុវត្តវិធានការលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលប្រកបអាជីវកម្មមិនសុចរិត

សង្គម និងកម្សាន្ត
កណ្តាល៖ លោកប្រធានសាខា ក.ប.ប. ខេត្តកណ្តាល នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ១កន្លែងស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ដេប៉ូខាងលើមានការលម្អៀងផ្នែកបរិមាណ(បន្លំលីត្រ)ទាំងប្រេងសាំងធម្មតា (លម្អៀង៤.៨ល/១០០ល) និងប្រេងម៉ាស៊ូត (លម្អៀង៣.១ល/១០០ល)។ ដូចនេះ មន្ត្រីយើងបានអនុវិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឱ្យម្ចាស់ដេប៉ូនោះធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។ ជាមួយគ្នានេះដែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ នាថ្ងៃខែឆ្នាំដដែល មន្ត្រី ក.ប.ប. បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន១៥ទីតាំង ដោយបានរកឃើញថាមាន...
ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ

សង្គម និងកម្សាន្ត
សូមអបអរសាទរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ក្នុងឱកាសដ៏វិសេសវិសាល ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបតែសេចក្តីសុខ សេចក្តីចម្រើនរុងរឿងគ្រប់កាលវេលា។...
សម្ដេចតេជោ ៖ មិនធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ

សម្ដេចតេជោ ៖ មិនធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ សម្តេចតេជោ បានបញ្ជាលក់បន្ថែមទៀតថា បើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយនៅវិមាន៧មករា។  ...
ស៊ុយអែត នឹងផ្តល់មូលនិធិជាង ១ ពាន់លានដុល្លារដល់អង្គការណាតូ បន្ទាប់ពីបានចូលជាសមាជិក

ស៊ុយអែត នឹងផ្តល់មូលនិធិជាង ១ ពាន់លានដុល្លារដល់អង្គការណាតូ បន្ទាប់ពីបានចូលជាសមាជិក

សង្គម និងកម្សាន្ត
អន្តរជាតិ ៖ មូលនិធិច្នៃប្រឌិតណាតូ NIF ត្រូវបានរចនាឡើង ដើម្បីវិនិយោគលើការចាប់ផ្តើមផ្នែកការពារជាតិ និងសន្តិសុខនៅក្នុងរដ្ឋដៃគូរបស់ខ្លួន ដែលបច្ចុប្បន្នរួមបញ្ចូលប្រទេសចំនួន ២៣ ក្នុងចំណោម ៣១ ប្រទេសរបស់អង្គការណាតូ។ ក្រសួងការពារជាតិស៊ុយអែត បានឲ្យដឹងថា ការចូលជាសមាជិករបស់ប្រទេស ស៊ុយអែត ទៅក្នុងអង្គការណាតូ នឹងមានឥទ្ធិពលដោយស្វ័យប្រវត្តិនូវការចូលរួមរបស់ខ្លួននៅក្នុងមូលនិធិច្នៃប្រឌិតណាតូ (NIF) ដែលជាមូលនិធិបណ្តាក់ទុនពហុអធិបតេយ្យចំនួន ១ ពាន់លានអឺរ៉ូ (១,១ពាន់លានដុល្លារ) សម្រាប់ការវិនិយោគក្នុងការចាប់ផ្តើមវិស័យការពារជាតិ។ ក្រសួងដដែលបានបញ្ជាក់ថា “ការចូលរួមរបស់ប្រទេសស៊ុយអែត នៅក្នុងមូលនិធិច្នៃប្រឌិតណាតូ នឹងចូលជាធរមាននៅពេលចូលជាសមាជិកសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ ការរួមចំណែករបស់ស៊ុយអែត នឹងបន្ថែមទៅក្នុងមូលនិធិបណ្តាក់ទុនបច្ចុប្បន្នចំនួន ១ ពាន់លានអឺរ៉ូ ជំរុញទុនវិនិយោគនៃមូលនិធិច្នៃប្រឌិតណាតូ និងពង្រឹងសមត្ថភាពច្នៃប្...
សម្តេចតេជោ​ ៖ សេនារីយ៉ូពីរ ត្រូវជ្រើសរើសដើម្បី អនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង

សម្តេចតេជោ​ ៖ សេនារីយ៉ូពីរ ត្រូវជ្រើសរើសដើម្បី អនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួនពីរ ដោយសេនារីយ៉ូទីមួយ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទីពីរ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សម្តេចតេជោ​ បានបញ្ជាក់ថា សេនារីយ៉ូទាំងពីរនេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទីពីរ គឺអនុញ្ញាតឱ្យអ្នកមកបន្តវេនឡើងកាន់តំណែងពីដើមអាណត្តិតែម្តង។ សម្តេចតេជោ ហ៊ុន សែន  បានប្រកាសឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ៕  ...
សម្តេចតេជោ ហ៊ុន សែន៖ ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន៖ ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។ ម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ៕...
លោក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦

លោក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦។ យើងខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយឥតឧបមា ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រ នៃចលនាកាយឫទ្ធិនារីកម្ពុជា ដែលអង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៨ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេស Cyprus បានបោះឆ្នោតគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខ។ លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស...