ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទង នឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ដែលមានការចូល​រួម​នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានសរុបមានចំនួន១៧០នាក់ មកពី១០៩ស្ថាប័ន។ ឆ្នាំនេះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាបានលើកយកប្រធានបទដូចខាងលើដើម្បីពិភាក្សាផ្លាស់ ប្តូរយោបល់និងចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មានក្នុង ការជំរុញការអប់រំបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីការទទួលខុសត្រូវលើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ព័ត៌មាន ការផ្សាយផ្ទាល...
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB”

ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង“ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង៖ ផែនការអាជីវកម្ម ៣ឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។ ឆ្លៀតឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ បានផ្តល់អនុសាន៍ដឹកនាំល្អៗជូនថ្នាក់ដឹកនាំ ដើម្បីអនុវត្តការងារឱ្យកាសន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។...
ក្រុមហ៊ុន សុីធី រ៉ាយស៍​ City Rice Import Export Co., Ltd (រោងម៉ាស៊ីនកិនស្រូវ ឡាសែ)បានធ្វើការ​ឧបត្ថម្ភ​អង្ករ​ ចំនួន​10តោន​ ដល់សាលាខេត្តបាត់ដំបង​

ក្រុមហ៊ុន សុីធី រ៉ាយស៍​ City Rice Import Export Co., Ltd (រោងម៉ាស៊ីនកិនស្រូវ ឡាសែ)បានធ្វើការ​ឧបត្ថម្ភ​អង្ករ​ ចំនួន​10តោន​ ដល់សាលាខេត្តបាត់ដំបង​

សង្គម និងកម្សាន្ត
ខេត្តបាត់ដំបង​:ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមហ៊ុន សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd (រោងម៉ាស៊ីនកិនស្រូវ ឡាសែ) បានធ្វើការ​ឧបត្ថម្ភ​អង្ករ​ ចំនួន​10តោន​ ដល់ សាលាខេត្តបាត់ដំបង​ ក្នុងគោលបំណងជួយសង្គ្រោះជនភៀសសឹក និងគ្រួសារដែលកំពុងប្រឈមភាពលំបាក។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)ចេញញត្តិថ្កោលទោស ចំពោះការឈ្លានពានយោធាខុសច្បាប់របស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)ចេញញត្តិថ្កោលទោស ចំពោះការឈ្លានពានយោធាខុសច្បាប់របស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោស ដាច់អហង្ការ ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនដីអធិបតេយ្យ របស់កម្ពុជា ចាប់តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ពេលនេះ នៅក្នុងតំបន់ជាច្រើន ជាពិសេសនៅភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនរបស់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) អំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសង្គ្រាមឈ្លានពាន ហើយ ងាកមកគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយក្រោមច្បាប់អន្តរជាតិឱ្យខានតែបាន។...
សកម្មជន​បក្សប្រឆាំង​នៅ​អាមេរិកលោក ឈុំ​ សេរី​សុខុម​ ត្រូវ​បាន​ប៉ូលីសអាមេរិក​ចូលទៅ​ឆែកឆេរ​ផ្ទះ​ដកហូត​កាំភ្លើង​បាន១ដេីម​ បន្ទាប់​ពី​បុគ្គលរូបនេះ​Live វីដេអូ​ គំរាមកំហែង​បាញ់​លោក​ សយ​ សុភាព​ តាម​ ហ្វេសប៊ុក​

សកម្មជន​បក្សប្រឆាំង​នៅ​អាមេរិកលោក ឈុំ​ សេរី​សុខុម​ ត្រូវ​បាន​ប៉ូលីសអាមេរិក​ចូលទៅ​ឆែកឆេរ​ផ្ទះ​ដកហូត​កាំភ្លើង​បាន១ដេីម​ បន្ទាប់​ពី​បុគ្គលរូបនេះ​Live វីដេអូ​ គំរាមកំហែង​បាញ់​លោក​ សយ​ សុភាព​ តាម​ ហ្វេសប៊ុក​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ប្រភព​ពីបងប្អូន​ខ្មែរ​រស់នៅ​អាមេរិក​បានអោយដឹងថា​ សកម្មជន​បក្សប្រឆាំង​នៅ​រដ្ឋ​ ខារូឡៃណា​ Carolina សហរដ្ឋអាមេរិក​ ឈ្មោះ ឈុំ​ សេរី​សុខុម​ ត្រូវ​បាន​ប៉ូលីសអាមេរិក​ចូលទៅ​ឆែកឆេរ​ផ្ទះ​ដកហូត​កាំភ្លើង​បាន១ដេីម​ បន្ទាប់​ពី​បុគ្គលរូបនេះ​Live វីដេអូ​ គំរាមកំហែង​បាញ់​លោក​ សយ​ សុភាព​ តាម​ ហ្វេសប៊ុក​ ខណៈ​លោក​ សយ​ សុភាព​ ទៅ​កំសាន្ត​នៅ​សហរដ្ឋអាមេរិក​។ ដោយឡែក​មនុស្ស​៣នាក់​ទៀត​ ដែល​បង្ហោះ​សារ​គំរាមកំហែង​ប្រេីដំបងវាយក្បាល​លោក​ សយ​ សុភាព​ ក៏មាន​វាសនា​មិនសូវ​ល្អដែរ​ ។...
ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តសៀមរាប ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះមានសមាជិក ៤៦ គ្រួសារ មានផ្ទៃដី ២៧ ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន ៩ ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់ ៥១ ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញ៉ាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភ...
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.បង្ហាញថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចុះអនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះ ដើម្បីប្រើប្រាស់ជាយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានផ្សេងៗអំពីស្ថានភាពរបស់បុគ្គលដែលពាក់ព័ន្ធសកម្មភាព សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងវិស័យល្បែងពាណិជ្ជកម្ម។ អនុស្សរណៈនៃការយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្មនេះ មានគោលដៅពង្រឹង និងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការស្វែងរក ទប់ស្កាត់ ព្រមទាំងលុបបំបាត់ការ សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយត្រូវអន...
ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើររទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយសាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើររទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយសាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស នៅថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៥ នេះបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ សាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) ដឹកនាំដោយ លោក Katsuhisa Kimura នាយក នៃសាជីវកម្ម TOA នៃប្រទេសជប៉ុន និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) ដឹកនាំដោយ លោក Gregoire SAIX អគ្គនាយក និងនាយកគ្រប់គ្រង នៃក្រុមហ៊ុន RAZEL នៃប្រទេសបារាំង។ Sihanoukville Autonomous Port (PAS) : At 2:30 PM on Tuesday, 02nd December 2025, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, received a courtesy visit of ...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពស្ដីពី ការវាយតម្លៃហានិភ័យលើសុវត្ថិភាពផលិតផលជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពស្ដីពី ការវាយតម្លៃហានិភ័យលើសុវត្ថិភាពផលិតផលជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយការិយាល័យសុវត្ថិភាព និងស្ដង់ដាផលិតផលនៃចក្រភពអង់គ្លេស បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពស្ដីពី ការវាយតម្លៃហានិភ័យលើសុវត្ថិភាពផលិតផល ជូនដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោក Chris WILLIAMSON ប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច សុខាភិបាល និងអភិវឌ្ឍន៍ ស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីវាគ្មិនពីការិយាល័យសុវត្ថិភាព និងស្ដង់ដាផលិតផនៃចក្រភពអង់គ្លេស តំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុ...
ឯកឧត្តម តាន់ ផាន់ណារ៉ា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ

ឯកឧត្តម តាន់ ផាន់ណារ៉ា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ:ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះបាន អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ បានប្រារព្ធឡើងនៅវត្ដសុវណ្ណសិក្ខារាមព្រៃចាន់ ដោយមានការអញ្ជើញចូលរួមពីលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក Steve Hyde ប្រធានសមាគមផ្តល់ភាពញញឹមកម្ពុជា ព្រមទាំងអាជ្ញាធរដែនដី និងសហការីជាច្រើនរូប។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អ្នកឧកញ៉ា...