កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និងជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ។
ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្នកំពុងបើកចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ច...