ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឃាត់ខ្លួននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីវៀតណាម ចូលមកកម្ពុជា

ឃាត់ខ្លួននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីវៀតណាម ចូលមកកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបជានាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿង នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា  ដោយសារមន្ត្រីនគរបាលរូបនេះ បានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញគេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការណ៍បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។ មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់បានកើតឡើង ដែលបង្កឡើងដោយបុរស...
លោកជំទាវឧកញ៉ា សូ រ៉ូសលីន ផ្ញើសារអបអរសាទរ និងជូនពរលោកស្រី តែ អៃគាង ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងាជា “ឧកញ៉ា”

លោកជំទាវឧកញ៉ា សូ រ៉ូសលីន ផ្ញើសារអបអរសាទរ និងជូនពរលោកស្រី តែ អៃគាង ក្នុងឱកាសដែលព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងាជា “ឧកញ៉ា”

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា សូ រ៉ូសលីន ផ្ញើសារអបអរសាទរ និងជូនពរលោកស្រី តែ អៃគាង ក្នុងឱកាសដែលព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា "ឧកញ៉ា" ។ នាឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិ សិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន ឧកញ៉ា តែ អៃគាង និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕  ...
លោកឧកញ៉ាសៀង ណាំ និងលោកបឺត សំរេច ចុះឃោសនា រកសំលេងឆ្នោតតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប

លោកឧកញ៉ាសៀង ណាំ និងលោកបឺត សំរេច ចុះឃោសនា រកសំលេងឆ្នោតតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប

សង្គម និងកម្សាន្ត
  សៀមរា ៖ លោកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងលោកបឺត សំរេច បានចុះឃោសនា រកសំលេងឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា នៅឃុំល្វែងឬស្សី និងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបដោយមានសមាជិកសមាជិកា គណបក្សចូលរួមយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី ០៣ខែកក្កដាឆ្នាំ ២០២៣។
ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទ ចំពោះច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទ ចំពោះច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត

សង្គម និងកម្សាន្ត
ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត។ សូមបញ្ជាក់ថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានព្រឹទ្ធសភាពិនិត្យ និងឯកភាពទាំងស្រុងក្នុងសម័យប្រជុំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ។    ...
 ក្រុមការងារបក្សប្រចាំ៣ខេត្ត នៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា

 ក្រុមការងារបក្សប្រចាំ៣ខេត្ត នៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា

សង្គម និងកម្សាន្ត
  ក្រុមការងារបក្សប្រចាំខេត្ត កាណាហ្គាវ៉ា សៃតាម៉ា និងហ្គូនម៉ាក់ នៅប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា ។ កម្មវិធីនេះប្រារព្ធធ្វើនៅខេត្តសៃតាម៉ា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន។ សូមបញ្ជាក់ថា ជាទិវាគម្រប់ខួបលើកទី៧២ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។ លោកស្រី ខោ សុផាន់ណារ៉ា ប្រធានសាខាបក្ស ប្រចាំខ...
លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ បានបន្តដឹកនាំយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីមហាជនចំនួន ៣,០៦៨នាក់

លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ បានបន្តដឹកនាំយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីមហាជនចំនួន ៣,០៦៨នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក សូ ម៉ារ៉ា ប្រធានក្រុមការងារ លោក សួន រិនឌី តំណាងរាស្ត្រ និងលោក ជា ខេមា ប្រធានគណបក្សខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះបានបន្តដឹកនាំយុទ្ធនាការឃោសនារកសំលេងឆ្នោត ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីមហាជនចំនួន ៣,០៦៨នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុ...
លោក លឹម គានហោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពញាឮ ខេត្តកណ្តាល  បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ 

លោក លឹម គានហោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពញាឮ ខេត្តកណ្តាល  បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ 

សង្គម និងកម្សាន្ត
កណ្ដាល៖ លោក លឹម គានហោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយស្រុកពញាឮ ខេត្តកណ្តាល  បានដឹកនាំសមាជិក សាមជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ១ម៉ឺននាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុ...
ស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ

ស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ

សង្គម និងកម្សាន្ត
ស្វែងអំពីសិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែងប៉ុនគ្នា និងគ្មានផ្លាកសញ្ញាចរាចរណ៍សម្គាល់ អ្នកបើកបរជួបស្ថានភាពដូចក្នុងរូបខាងក្រោម តើត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាទៅមុន?
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា រៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា រៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង

សង្គម និងកម្សាន្ត
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងពិធីរំលឹកខួបលើកទី ៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីក្រុង.ស្រុកចំនួន ០៧ ដូចជា ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ ស្រុកចន្ទ្រា និងក្រុងបាវិត សរុបចំនួនប្រមាណ ១៥,០០០នាក់៕...
​សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តបាត់ដំបង

​សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
  បាត់ដំបង៖  សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងជាង ២ម៉ឺននាក់ប្រារព្ធពិធីអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។    ...